ខេត្តបន្ទាយមានជ័យ:បន្តបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ចំនួន១២០៩ ក្បាល់ដីនៅក្នុងភូមិ មនោរម្យនិងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។
លោក មួង វិបុល អនុប្រធានមន្ទ្ីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរីយោដីខេត្ត ថ្លែងថា: ម្ចាស់ដីគ្រប់ស្ថាប័នពាក់ពន្ធ័និងក្បាលដី នៅក្នុងភូមិមនោរម្យនិងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបចំការបិទផ្សាយជាសាធារណះ នូវឯកសារសុរិយោដី ដែលរួមមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណះប្រពន្ធ័បានធ្វើការវាស់វែងនិងប្រមូលទិន្នន័យកន្លងមក។
លោកបានសំនូមពរនិងអ្នកកាន់កាប់ដីនិងស្ថាប័នពាក់ពន្ធ័ទាំងអស់ត្រូវចូលរួមពិនិត្យលើទិន្នន័យក្បាលដីដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬកំហុសខុសឆ្គងដែលត្រូវតែតំរូវឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយះពេល៣០ថ្ងៃ(េាប់បញ្ជូលទាំងថ្ងៃឈប់សំរាក) គិតចាប់ពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៥រហូតដល់ថ្ងៃទី២៤ខែមករាឆ្នាំ២០១៦ជាកំហិតនៅ ក្នុងទីតាំងនេះ ក្រោយការបិទផ្សាយនេះ ម្ចាស់ក្បាលដីមិនអាចជំទាស់បានឬតវ៉ានៅពេលក្រោយបានឡើយ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ដើម្បីអោយ ការបិតផ្សាយមានភាពរហ័ស សុក្រិត សូមអ្នកពាក់ពន្ធ ចូលរួមផ្ដល់ទិន្ន័យដីធ្លី និងកំណត់ព្រំអោយបានច្បាស់លាស់ ងាយស្រួលក្រុមការងារវាលចុះវាស់វែងកំណត់ព្រំ។ ហើយផុតកំណត់នៃការបិទផ្សាយជាសាធារណះនោះគណកម្មាការរដ្ឋបាលនិងធ្វើការបូកសរុបល្ធផល ហើយលើកសំណើរផ្តល់សិទ្ធិលើអចលនវត្ថុ ដើម្បីផ្តល់សិទ្ធិលើអចលនវត្ថុ(ប័ណកម្មសិទ្ធិ)ជូនអ្នកកាន់កាប់ណាមួយដែលបានបំពេញបំពេញគ្រប់លក្ខណះតាមច្បាប់៕





































