បន្ទាយមានជ័យ៖ ព្រោះតែម្តាយវ៉ៃបង្ខំអោយទៅសុំទាននិងសុំបាយតាមរោងការមិនព្រមទៅកូនប្រុសអាយុ១៣ឆ្នាំសម្រេចចងកសម្លាប់ខ្លួននៅក្រោយផ្ទះនិងដើមអំពិលស្ថិតនៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៣ធ្នូ២០១៥ធ្វើអោយអ្នកលេងហ្វេសបុករិះគន់ទៅលើម្តាយនិងអាណិតក្មេងរងគ្រោះ។
លោក មេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានអោយដឹងថាក្មេងប្រុសដែលចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ អែល ដាំ អាយុ១៣ឆ្នាំរស់នៅជាមួយម្តាយមេមាយឈ្មោះ ដា អាយុប្រមាណ៤០ឆ្នាំនៅភូមិកើតហេតុខាងលើតែងចេញចូលទៅធ្វើការនៅប្រទេសថៃ។
ប៖ូលិសបានអោយដឹងទៀតថាបើតាមអ្នកជិតខាងផ្ទអជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុពីថ្ងៃក្មេងរងគ្រោះត្រូវបានម្តាយបង្ខំអោយទៅសុំបាយគេនៅតាមរោងការហើយមិនទៅក៍ត្រូវម្តាយវ៉ៃធ្វើបាបរួចក៍បាត់មិនដឹងទៅណារហូតដល់រសៀលថ្ងៃទី២៣ដដែរត្រូវបានគេប្រទះឃើញកុមាររងគ្រោះចងកសម្លាប់ខ្លួននិងខ្សែគោរលើដើមអំពិលក្រោយផ្ទះរួចត្រូវបានអ្នកជិតខាងជួយសង្រោះទៅមន្ទីរពេទ្យតែមិនអាចជួយបានដោយសារក្មេងរងគ្រោះស្លាប់បាត់ទៅហើយ។
ប្រភពបសនអោយដឹងទៀតថាក្មេងរងគ្រោះនិងម្តាយទើបតែសមត្ថកិច្ចថៃចាប់បញ្ជូនពីប្រទេសថៃហើយតែងតែត្រូវម្តាយបង្ខំវាយធ្វើបាបអោយដើសុំទានគេនិងសុំបាយតាមរោងការនិងរងបុណ្យ។
ក្នុងការចងករបស់កុមារខាងលើប៉ូលិសសន្និដ្ឋានថាបណ្តាលមកពីកុមាររងគ្រោះតូចចិត្តនិងម្តាយដែលតែងអោយដើរសុំទានហើយមានការខ្មាស់អៀនទើបទៅចងកសម្លាប់ខ្លួនតែម្តង់។
ទាក់ទងនិងករណីខាងលើបើតាមការលើកឡើងក្នុងបណ្តាញហ្វេសបុករិះគន់ថានៅតំបន់ប៉ោយប៉ែតម្តាយមួយចំនួនតែងបង្ខំវ៉ៃធ្វើបាបអោយដើសំុទានភ្ញៀវនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែតទោះបីអង្គការមួយចំនួនជួយយកទៅអោយបានរៀនក៍មិនអោយកូននៅដែរ។តែក្រោមមកដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមន្ទីរពាក់ព័ន្ធក្នុងការលុបបំបាត់ពលកម្មកុមានទើបស្ងាត់ពុំសូវមានដូចមុន៕




































