កដទៃសមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារពីបទបំផ្លាញទ្រព្យសម្បត្តិអ្ន

0

កំពត៖ បុរសជាជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងពីក្រៅអស់មួយលីត្រ បានដើរចេញពីកន្លែងផឹករួចដើរមកផ្ទះ ពូបង្កើតរបស់ខ្លួន ពេលមកដល់អត់ឃើញម្ចាស់ផ្ទះនៅ មានចិត្តខឹងនិងឃើញកាំបិតលៀមម្ចាស់ផ្ទះនៅលើគ្រែមុខផ្ទះក៍ទាញកាំបិតនោះ ទៅកាប់មាត់ទ្វារផ្ទះ កាប់ស្បែកជើងមួយគូរIMG-20151223-WA0016នៅមុខផ្ទះ និង កាប់ដំបូងសង្ក័សីផ្ទះ ក្រោយមកម្ចាស់ផ្ទះមកដល់អង្វរតែជននេះមិនព្រម ថែមទាំងគំរាមរកកាប់ម្ចាស់ផ្ទះថែមទៀត ក៍ត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគម ពេលនោះសមត្ថកិច្ចក៍បានមកអន្តរាគមឃាត់ខ្លួនកសាងសំណុំរឿងឡើងមកកាន់ស្នងការខេត្ត។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៨៣០នាទីយប់ថ្ងៃទី២០១២២០១៥ នៅឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។សមត្ថកិច្ចនគរបាលការិយាលយ័ព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋានខេត្តបានឲ្យដឹងថាៈ ជនសង្សយ័មានឈ្មោះ ខៀវ ឡឹក ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះត្រូវជាពូបង្កើតឈ្មោះខៀវ តាក់ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ជនសង្សយ័ត្រូវបានសមត្ថកិច្ចកសាងបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងទី២២ ១២២០១៥ ។ ក្រោយពីតុលាការធ្វើការសាកសួរជនត្រូវចោទរួច ត្រូវបានតុលាការចោទពីបទធ្វើឲ្យខូចខាតដោយចេតនាលើទ្រព្យសម្បត្តិអ្នកដៃ(ពូបង្កើត) ហើយត្រូវបានចេញដីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅព្រឺកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ដោយរង់ចាំបើកសវនាកាលរោយ៕IMG-20151223-WA0017 IMG-20151223-WA0016 IMG-20151223-WA0015