ខេត្តឧត្តរមានជ័យ៖ ក្រោយពីមានមន្ត្រីយោធាម្នាក់ទទួលមរណះភាព កាលវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ លោក វរសេនីយ៍ឯក សុី ថារិទ្ធ អធិការរងក្រុងសំរោង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយត្រី ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងជាប្រធាន
សមាគមអតីយុវជនកម្ពុជាខេត្តនិងសហការណ៍ ជាមួយសមាជិក ស.អ.ក ក្រុងសំរោងនិង សំ.អ.ក សង្កាត់សំរោង បាននាំយកថវិការ៤លានរៀលទៅជូនក្រុមគ្រួសារ អតីតមន្ត្រីយោធាម្នាក់ ក្រោយពីបានទទួលមរណះភាពដោយសារជម្ងឺកន្លងទៅថ្មីៗនេះ។យងរនួន៤.០០០.០០០(បួនលានរៀល)នេះត្រូវបានប្រគល់ជូន លោកស្រីសុិន ឡី រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ត្រូវជាប្រពន្ធរបស់សព លោកម៉ៅ វណ្ណះ ជាមន្ត្រីយោធានិងជាសមាជិក ស អ ក ដែលទទួលមរណះភាពកាលពីថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៥កន្លងទៅ។ថ្លែងក្នុងឱកាសនោះ លោកវរសេនីយ៍ឯកសុី ថារិទ្ធ អធិការរងក្រុងសំរោង តំណាងអោយលោកវរសេនីយ៍ទោ ស៊ុន សាន អធិការក្រុងសំរោង និងជាប្រធាន ស អ ក ក្រុង បាន មានប្រសាសន៍ថា ការនាំយកថវិការមកជូនថ្ងៃនេះគឹជាការជួយសម្រួលនិងការរួមចំណែករំលែកទុក្ខ ក៏ដូចជាការលំបាករបស់ក្រុមគ្រួសារសព ខណះពេលដែលកំពុងជួបបញ្ហាចំពោះមុខ។ការបាត់បង់ លោក ម៉ៅ វណ្ណះ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប មិនត្រឹមតែប៉ុណ្ណោះកាលពីនៅរស់ មន្ត្រីយោធារូបនេះក៏បានពលីកម្មជាច្រើនក្នុងការងារកងទ័ព ដើម្បីការពារបូរណះភាពទឹកដីពីសំណាក់ សត្រូវឈ្លានពាន ដើម្បីជាតិមាតុភូមិផងដែរ៕




































