ការបិទទប់ទឹកស្ទឹងសិរីសោភ័យរបស់អាជ្ញាធដើម្បីបរិភោគនិងប្រើប្រាស់ក្នុងក្រុងទទួលបានជោគជ័យ

0

បន្ទាយមានជ័យ៖ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យក្នុងសកម្មភាពដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានចាក់ដីបិទទប់ទឹកស្ទឹងសិរីសោភ័ណត្រងចំនុចភូមិកន្ទួតសង្កាត់ភ្នាត់ក្រុងសិរីសោភ័ណកាលពីថ្ងៃទី23ធ្នូ2015បានលើកឡើងថា តាមផែនការណែនាំ អនុវត្តដោះស្រាយបង្ការទប់ស្កាត់បញ្ហាទឹកIMG_4891សម្រាប់បរិភោគ ពីសំណាក់អភិបាលខេត្តនិងលោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន សម្រាប់ប្រើប្រាស់និងស្រោចស្រពក្នុងក្រុងសិរីសោភ័ណបានទួលជោជ័យជាស្ថាពរ។លោកលី សារី បានបន្តទៀតថា ចំពោះមុខអាជ្ញាធរដែនដីនិងមន្ទីរជំនាញពាក់ព័ន្ធបានចាត់វិធានការ ដោះស្រាយនិងណែនាំមួយចំនួនអំពីបញ្ហាទឺក:១-ទប់ទឺកស្ទឺងសិរីសោភ័ណដើម្បីស្ទាក់ទឹកទុកផ្គត់ផ្គង់នៅក្រុងសិរីសោភ័ណត្រង់ចំណុចតាទុងនេះឬអាចបន្ថែមកន្លែងណាមួយទៀត។ មន្ទីរធនធានទឹក មន្ទីរកសិកម្មនិងក្រសួងថ្នាក់លើត្រូវតែរកថវិកា ចុះសិក្សាស្តារប្រព័ន្ធផ្លូវទឹកនិងទីស្តុកទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រ អោយជ្រៅ។ត្រូវស្ថាបនាទំនប់ របាំងទឹកទុកកុំអោយមានការខ្វះខាតជាយថហេតុ។ សូមរំលឹកដែរថា ខេត្តបន្ទាយមានជ័យជួបគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ៥ឆ្នាំជាប់គ្នាពីឆ្នាំ២០០៩-២០១៣។ហើយឆ្នាំ២០១៤និង២០១៥បានជួបគ្រោះរាំងស្ងួតវិញម្តង។ ការចំណាយលើកការទប់ទំនប់បិទទឹកស្ទឹងខាងលើអាជ្ញាធរខេត្តបានការជួយគ្រឿងចក្រពីលោកសាំង គង់ ជាមន្ត្រីនិងជាអាជីវករ។និងបានការឧបត្ថម្ភថវិកាពីរោងចក្រផលិតទឹកកកក្នុងក្រុងនិងក្រុមហ៊ុនតិចណូឡូជីវ៉តធើសាប់ប្លាយ(ទឹកស្អាតក្រុងសិរីសោភ័ណ) ៕សូមបញ្ជក់ថាបន្ទាប់ពីមានគ្រោះរាំងស្ងួតកើតឡើងនៅខេត្តបន្ទាយមានជ័យដោយក្ដីព្រួយបារម្ភយ៉ាងខ្លាំងពី ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក៏ដូចឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ធក្នុងការផ្ដល់ទឹកជូនពលរដ្ខប្រើប្រាស់។ទោះជាយ៉ាងណាក៍ដោយការដោះស្រាយនេះមិនអាចគ្រប់គ្រាន់តាមការចង់បានរបស់ប្រជាកសិករធ្វើស្រែង៕IMG_4893 IMG_4892 IMG_4891