រថយន្តដឹកត្រីបោះពួយយ៉ាងលឿនបុកគូទរថយន្តដឹកខ្សាច់ស្លាប់ម្នាក់របួសម្នាក់ ខេត្តកណ្តាលៈ

0

.ខេត្តព្រៃវែង៖  ថយន្តដឹកត្រីមួយគ្រឿងបើកបោះពួយយ៉ាងលឿន
ជ្រុលទៅបុកចំគូទរថយន្តដឹកខ្សាច់មួយគ្រឿងបែកកង់ចតនៅស្ងៀមលើ
ចិញ្ចើមផ្លូវពេញទំហឹង លាន់សូរដូចរន្ទះ បណ្តាលឲ្យស្ត្រីជាតិវៀតណាមIMG-20151224-WA0002_resized
ម្នាក់ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ ។ ចំណែកតៃកុងឡាន
រងរបួសស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៥លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្បាលជ្រោយ.ឃុំកំពង់ភ្នំ.ស្រុកលើកដែក.ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះហេងចាន់រីអាយុ៣២ឆ្នាំជនជាតិវៀតណាមស្លាប់បាត់បង់ជីវិត រស់នៅភូមិព្រែកខ្សាយ,ក,ឃុំព្រែកខ្សយ,ក,.ស្រុកពាមករ៍.ខេត្តព្រៃវែងជិះរថយន្តដឹកត្រីពណ៏ខៀពាក់ស្លាកលេខភ្នំពេញ ២AF.៦៣២៧ ។រីឯតៃកុងឡានរងរបួសស្រាលបានរត់គេចខ្លួនបាត់ ។ ចំណែករថ
យន្តដឹកខ្សាច់ ដែលបែកកង់ចតស្ងៀមនៅចិញ្ចើមថ្នល់ទម្ងន់២៤តោន
ពណ៏វៀវស្នូតស ពាក់ស្លាកលេខភ្នំពេញ៣A.៨០១៩ ។ ក្រោយកើត
ហេតុកុងឡានរត់គេចខ្លួនបាត់ ។មុនពេលកើតហេតុគេឃើញរថយន្ត
ដឹកខ្សាច់ធ្វើដំណើរមកពីភ្នំពេញទៅអ្នកលឿង មកដល់ចំណុចខាងលើ
បានបែកកង់ហើយក៍អែមមកចិញ្ចើមថ្នល់ខាងស្តាំដៃបំរុងដោះកង់ស្រាប់
តែរថយន្តដឹកត្រីរបស់ជនជាតិវៀតណាមបើកបរយ៉ាងលឿនក្នុងទិស
ដៅស្របគ្នាមកបុកចំគូទរថយន្តដឹកខ្សាច់ចំពីក្រោយពេញទំហឹង លាន់
សូរដូចរន្ទះបណ្តាលឲស្រ្តីជនជាតិវៀតណាមម្នាក់ ដែលរួមដំណើរ
អង្គុយនៅអែបជាមួយតៃកុងកៀបជាប់ជាមួយរថយន្តស្លាប់នៅនិង
កន្លែង ។ ក្រោយកើតហេតុមន្ត្រីជំនាញសហការជាមួយនគរបាល
ប៉ុស្ត៍ចុះអន្តរាគមន៍ធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងមករក្សាទុក
នៅអធិការដ្ធាននគរបាលស្រុកបណ្តោះអាសន្នរងចាំស្រាយតាម
ច្បាប់ចរាចរណ៍ផ្លូវគោគ ៕IMG-20151224-WA0001_resized IMG-20151224-WA0004_resized IMG-20151224-WA0002_resized