ខេត្តប៉ៃលិន ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសស្រាល ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនគេចពីសត្វឆ្កែ ក៏ត្រួវរថយន្តហៃឡែនឌ័រមកពីមុខបុកពេញទំហឹង ក្នុងស្ថានភាពបញ្ច្រាស់ទឹសគ្នា បណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ខឹម ស៊ីនេត ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាអ្នកបើកម៉ូតូសង់កូរ៉េ អត់ស្លាកលេខ ខូចខាត់ធ្ងន់ ឯអ្នករួមដំណើរជាមួយឈ្មោះ ចាន់ សារឿន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ។ ចំណែកម្ចាស់រថយន្តមានឈ្មោះ លីន ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លូនក្រោយពីបង្កហេតុ បើករថយន្តម៉ាក់ហៃឡែនឌ័រ ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AA-8211 ក្នុងទឹសដៅពីលិចទៅកើត ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិៈម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ អតស្លាក់លេខ បើកបរពីកើតមកលិច លុះដល់កន្លែងកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ហៃឡែនឌ័រ ពណ័ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ2AA-8211 ក្នុងទឹសដៅបញ្ច្រាស់ទឹសគ្នា បោះពួយយ៉ាងលឿនមកពីមុខ ហើយបានបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងកន្លែង និងម្នាក់ទៀតរងរបួសស្រាល រីឯម៉ូតូដាច់ជាពីរ ។ ប្រភពព័ត៌មានបន្តថា៖ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកំណើតខេត្តកំពង់ចាម រីឯជនរងគ្រោះដែលរងរបួស្រាល ត្រួវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូជនរងគ្រោះ និងរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ នៃស្នងការនគរបាលខេត្តប៉ៃលិន ហើយសមត្ថកិច្ចកំពុងសហការគ្នាតាមរកម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នោះ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លួវច្បាប់ ៕