ខេត្តសឹ្ទងត្រែង៖ ករណីទី១បណ្តាលមកពីរថយន្តបុកមនុស្សស្រីឆ្កួតម្នាក់ស្លាប់ នៅចំណុចច្រមុះជ្រូកផ្លូវជាតិលេខ៧A ក្នុងភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង ក្រុងខេត្តសឹ្ទងត្រែង ។ករណីទី២ដោយសាររថយន្តបុកមនុស្សប្រុសស្រវឹងស្រាម្នាក់ស្លាប់ នៅចំណុចផ្លូវបំបែកអូរពងមាន់ ប្រមាណជាង៣គីឡូម៉ែត្រ តាមបណ្តាយផ្លូវជាតិលេខ៧៨A ស្ថិតនៅភូមិកើតហេតុខាងលើ រថយន្តបង្កចំនួនពីគ្រឿងមិនស្គាល់រត់គេចរួចខ្លួនបាត់ស្រមោលទាំងយប់ បន្សល់ទុកសាកសព្វនៅលើផ្លូវជាតិ គួរឲ្យរន្ធត់
រហូតដល់ព្រឹកឡើងទើបប៉ូលិសចរាចរណ៍ខេត្ត ធ្វើការវាសវេង រួចហើយបានប្រគល់ឲ្យអាជ្ញាធរភូមិយកទៅបូជា។ ចំណែកសាកសព្វវ័យចំណាស់ម្នាក់ទៀត បានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។ ករណីទី៣រថយន្តធុនណារ៉ា១គ្រឿងពណ៍(ស្ក)ពាក់ស្លាក់លេខភ្នំពេញ.២ Z.៨៨១៨ បើកបរពីលិច ទៅកើត មកដល់ចំណុចផ្លូវលេខបូកមានរោងការ ក្នុងភូមិស្ពានថ្ម សង្កាត់សឹ្ទងត្រែង ក្រុងខេត្តសឹ្ទងត្រែង មានរថយន្តឆ្លាម១គ្រឿងពណ៍(ស)ពាក់ស្លាកលេខភ្នំពេញ. ២ H.
៧៧៣៤ បើកបរពីត្បូងទៅជើងកាត់តា មរោង ឃើញស្លាកសញ្ញាហើយនៅទៅ បើកក្នុងល្បឿនលឿនរៀងៗខ្លួន ខណៈពេលវាក់គ្នាចាប់ហ្វ្រាំងមិនទាន់ក៍ពន្លះគ្នាពេញទំពេញហឹង ចំមុខរោងការភ្ញាក់ផ្អើលពេញក្រុងសឹ្ទងត្រែង កាលពីវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៤ ។
ករណីទី៤រថយន្តតាក់ស៊ីម៉ាកសានយ៉ុង១គ្រឿងព៍ណ(ស) អត់ស្លាកលេខ បើកបរខេត្តពីជើងទៅត្បូង ក្នុងល្បឿនលឿន មិនបានប្រយ័ត្នទៅកៀរ ម៉ូតូម៉ាកសង់សេរីចាស់មួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខសឹ្ទងត្រែង៖ ក.០៧ ៩៧. ជិះម៉ូតូម្នាក់ឯងពីត្បូងទៅជើង មកដល់ចំណុចច្រមុះជ្រូក ក៍វាក់ជាមួយរថយន្តតាក់ស៊ីខាងលើ បើកមកកៀរបណ្តាលឲ្យម៉ូតូខូចខាតនិងមនុស្សដាច់ម្រៀមជើង របួសធ្ងន់ដឹកយកមកព្យាបាល នៅមន្ទីរពេទ្យខេត្តសឹ្ទត្រែង៖ កាលពីវេលាម៉ោង០៩និង០៥នាទីព្រឹក ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៤ ។
ប្រភពព័ត៍មានកន្លែងកើតហេតុបានឲ្យដឹងថា៖ រថយន្តធុនណារ៉ា១គ្រឿង បើកបរពីលិចទៅកើត ក្នុងល្បឿនលឿនរៀងៗខ្លួនមកដល់ចំណុចរោងការ ក៍វាក់ជាមួយរថយន្តឆ្លាម ១គ្រឿង បើកពីត្បូងទៅជើង ខណៈពេលចាប់ហ្វ្រាំងមិនទាន់ ក៍បុកគ្នាទំទហឹងភ្ញាក់ផ្អើល ពេញក្រុងសឹ្ទងត្រែង។ ប្រភពព័ត៍មាន ដោយឡែកទៀតបានឲ្យដឹងថា៖ គ្រោះចរាចរណ៍នេះ មានអ្នកបាត់បង់ជិវិតចំនួនពីនាក់ ទី១សាកសព្វស្រីឆ្គួតម្នាក់ ប៉ូលិសចរាចរបានប្រគល់ឲ្យអាជ្ញាធរភូមិយកទៅបូជា ទី២សាកសព្វវ័យចំណាស់ម្នាក់ទៀ ត បានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។
លោក ណាវ វណ្ណនីមន្ត្រីប៉ូលិសចរាចរណ៍ខេត្ត បានប្រាប់ភ្ញាក់ងារសារព័ត៍មាន បានឲ្យដឹងថា៖ សាកសព្វស្រីប្រុសគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចំនួនពីនាក់នោះ លោកមិនស្គាល់ឈ្មោះទេ ។ចំណែករថយន្តបុកគ្នាខាងលើ ២គ្រឿង ទី១ម្ចាស់រថយន្តឆ្លាមឈ្មោះ ហេង សារុំ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរធ្វើគ្រូបង្រៀនរស់នៅភូមិស្ពានថ្មសង្កាត់ស្រះឬស្សីក្រុងខេត្តសឹ្ទងត្រែង ទី២ម្ចាស់រថយន្តធុនណារ៉ា ឈ្មោះលី ពិឆៃ ភេទប្រុសអាយុ៤២ឆ្នាំមុ ខរបរធ្វើផ្លូវជាតិ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោកបានបន្តទៀតថា៖ រីឯវត្ថុតាងម៉ូតូនិងរថយន្ត២គ្រឿង សរុបទាំងចំនួន៣គ្រឿងខាងលើ ត្រូវបានកម្លាំងប៉ូលិចរាចរណ៍ខេត្ត យកមករក្សាទុកនៅកន្លែងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្រាវជ្រាវរករថយន្តដែលបុកមនុស្សស្លាប់ពីនាក់ រត់គេចខ្លួន និងធ្វើការដោះស្រាយចាត់ការតាមនិតិវិធីច្បាប់ ៕