ការងារ​រក្សា​ការពារ​សុ​វត្តិភាព​និង​សន្តិសុខ​នៅក្នុង​ភូមិ​ឃុំ​គឺជា​ភារកិច្ច​រួម​របស់​យើងទាំងអស់គ្នា​

0

​ខេត្តកំពង់ឆ្នាំង​៖ « ការងារ​រក្សា​ការពារ​សុ​វត្តិភាព​និង​សន្តិសុខ​នៅក្នុង​ភូមិ​ឃុំ​គឺជា​ភារកិច្ច​រួម​របស់​យើងទាំងអស់គ្នា » លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង បានលើកឡើង​បែបនេះ​ទៅកាន់​ប្រជាពលរដ្ឋ​ចំនួន​២១៣​នាក់DSC02956 បន្ទាប់ពី​មាន​សំណូមពរ​របស់​ប្រជា​ការពារ​សុំអោយ​ជួយឧបត្ថម្ភ​ឯកសណ្ឋាន នៅក្នុង​វេទិការ​សាធារណៈ​ក្នុង​សង្កាត់​កំពង់ឆ្នាំង ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​វត្ត​អារញ្ញការាម​។​
​ ​លោកជំទាវ​បាន​ថ្លែង​ទៀតថា​៖ ប្រជា​ការពារ​ដែល​បាន​បង្កើតឡើង​នៅក្នុង​មូលដ្ឋាន​គឺជា​កម្លាំង​ស្នូ ល ជា​អ្នកការពារ​សន្តិសុខ សុ​វត្តិភាព និង​សេចក្តីសុខ នៅក្នុង​មូលដ្ឋាន ប៉ុន្តែ​ពួកគាត់​គ្មាន​ប្រាក់ខែ​នោះទេ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ ត្រូវ​សាមគ្គី​គ្នា​ជួយឧបត្ថម្ភ​ដល់​ប្រជា​ការពារ ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រួមគ្នា​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​អោយបាន​ជោគជ័យ​។​
​ ​ទាក់ទង​និង​សំណូមពរ​របស់​ប្រជា​ការពារ​ភូមិ​នៅក្នុង​វេទិការ​នេះ លោកស្រី កែ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ កន្លងមក​ក្រោយពី​បាន​ប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​ក្នុង​សង្កាត់ ជាមួយ​លោក​មេភូមិ​ទាំងអស់​តំណាងអោយ​ប្រជាពលរដ្ឋ​ជាង​២០០០​គ្រួសារ នៅក្នុង​សង្កាត់​បាន​ឯកភាពគ្នា​រួចហើយ ក្រុមប្រឹក្សា​សង្កាត់​កំពង់ឆ្នាំង​នឹងធ្វើ​សេចក្តីអំពាវនាវ​មួយ​ខាងមុខនេះ សុំអោយ​ប្រជា​ពល រដ្ឋ​នៅក្នុង​សង្កាត់​ជួយឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ មួយខែ​៥០០​រៀល ដល់​ប្រជា​ការពារ​គ្រប់​ភូមិ​ដែលមាន​ចំ នួន​សរុប​ជាង​៣០០​នាក់ ។​
​ ​បញ្ហា​នេះ លោកជំទាវ ជូ ប៊ុន​អេង បាន​សំណូមពរ​អោយ​ចៅសង្កាត់​ទាំង​៤​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ធ្វើ​​អោយបាន​ដូចៗ​គ្នា ដើម្បី​ជួយ​ទំនុកបំរុង និង​លើកទឹកចិត្ត​ដល់​ប្រជា​ការពារ​ទាំងអស់ ដែល​ខិតខំ​ធ្វើការ​​ទាំងយប់​ទាំង​ថ្ងៃ ជាមួយ​សមត្ថកិច្ច អោយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​បាន​គេង​លក់​ស្រួល និង​បាន​សុខ​។​
​ ​ដោយឡែក​នៅក្នុង​វេទិការ​សាធារណៈ​នេះដែរ តំណាង​ប្រជាពលរដ្ឋ​បានស្នើ​សុំអោយ​អាជ្ញាធរ​ជួយ​​ផ្តល់​កម្ម​សិទ្ធ​លើដី​បង្កបង្កើនផល​នៅ​តំបន់​ទួល​អំពិល និង​តំបន់​អាន​កូ និង​សំណូមពរ​អោយជួយ​ដោះ​ស្រា យ​ថ្លៃ​អគ្គី​នី អោយបាន​ថ្លៃ​៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ដូច​ទីក្រុង​ភ្នំពេញ​។​
​ ​នៅក្នុង​សំណូមពរ​ខាងលើនេះ លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​បំភ្លឺថា​៖ ដី​តំបន់​ទួ​​ល​អំពិល និង​តំបន់​អាន​កូ គឺជា​ដី​តំបន់​២​និង​តំបន់​៣ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជលផល ខាងមុខនេះ​​តំបន់​ទាំង​២​ខាងលើនេះ អាជ្ញាធរខេត្ត​និង​សុំ​ទៅ​រាជរដ្ឋាភិបាល​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍ នៅពេល​រាជរដ្ឋាភិបាល​សំរេច ក្រសួងកសិកម្ម​និង​កាត់​ដី​តំបន់​នេះ​ចេញ​ប្រគល់អោយ​ខេត្ត និង​ប្រជាពលរដ្ឋ​ហើយ​។​
​ ​ចំណែក​តម្លៃ​អគ្គីសនី អាជ្ញាធរ​អគ្គី​នី​បានអោយដឹង​តាមរយះ​ការប្រជុំ​នៅ​ថ្នាក់​ក្រសួង​ថា​៖ នៅក្នុង​ឆ្នាំ​២០១៦​ខាងមុខនេះ តម្លៃ​អគ្គីសនី​ក្នុង​ខេត្តកំពង់ឆ្នាំង​នឹង​បញ្ចុះតម្លៃ​មក​ត្រឹម​៨០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ដូច​ទីក្រុង​ភ្នំពេញ​ហើយ​។​
​សូមបញ្ជាក់ថា​៖​រយះពេល​២​ថ្ងៃ​គឺ ថ្ងៃទី​២៣ និង​២៤ ខែធ្នូ​នេះ លោកជំទាវ ជូ ប៊ុន​អេង រ​ដ្លេ​ខា​ធិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង បាន​ចូលរួម​ក្នុង​វេទិការ​សាធារណៈ​បា ន​ចំនួន​៤​លើក​ជាមួយ​អាជ្ញាធរ​ក្រុង និង​ខេត្ត នៅក្នុង​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ដោះស្រាយ​ក្តីកង្វល់ និង​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ ទទួលបាន​លទ្ធផល​ល្អ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​កាន់ តែ​យល់ច្បាស់​អំពី គោ​លន​យោ​យ​បាយ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​៕DSC02946 DSC02953