ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥. មានករណី ក្មេងស្រីម្នាក់ លង់ទឹកស្លាប់ ឈ្មោះនុញ ស្រីអរ ភេទស្រីអាយុ១១ឆ្នាំ រស់នៅភូមិសិទ្ធសេរី ឃុំគោកម មន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ទោ ហម ភារម្យ អធិការ
នគរបាលស្រុកបន្ទាយអំពិល បានអោយដឹងថា មូលហេតុដែល បណ្តាលឲ្យក្មេងស្រីម្នាក់លង់ទឹកស្លាប់ ដោយក្មេងស្រីរងគ្រោះ បាននាំគ្នាទៅលេងទឹកស្រះ នៅខាងក្រោយផ្ទះ ដែលមាន ចំង៉ាយ១៣០ម៉ែត្រ។លោកអធិការនគរបាលស្រុកបន្ទាយអំពិល បានអោយដឹងទៀតថា ពីព្រោះឪពុក ម្តាយមិននៅ រវល់ទៅចំការ ហើយតាមការត្រួតពិនិត្យ របស់សមត្ថកិច្ចប៉ូលិសជំនាញ ស្រុកថា មិនមែនជាអំពើឃាត់កម្ម ឫក៏រំលោភសម្លាប់នោះទេ គឺពិតជាលង់ទឹកស្រះស្លាប់ពិតប្រកដមែន៕


































