រថយន្ត​ពុ​យ​ហ្ស៊ូ​ដឹក​ត្រី​រាប់​តោន បើក​ក្រឡាប់​នៅ​ចាក់​ត្រី​ពេញ​ផ្លូវ​កប់​ស្រូវ សំណាង​មិនមាន​មនុស្ស​រងរបួស់​

0

​ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង ម៉ាក​ពុ​យ​ហ្ស៊ូ ពណ៌​ត្រីអ៊ី​១​គ្រឿង ពាក់​ស្លាក​លេខ តាកែវ 3A-0502 ដែល​បាន​ដឹក​ត្រី​រាប់​តោន​មកពី​ប្រទេស​វៀតណាម ឆ្ពោះទៅ​គីឡូម៉ែត្រ​លេខ​៩​ខណៈ​មកដល់​ចំណុច​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ មុខ​រោងចក្រ​ស្បែកជើង ម៉េ​ត​ហ្វ​ត​វែ​រ ដែលជា​ផ្លូវ​គេ កំពុង​ជួលជុល​បណ្តាល​ឲ្យ​រថយន្ត​ផ្អៀង​មួយ​ចំហៀង ក្រឡាប់ចាក់​ត្រី​ពាសពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង ២ និង ១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ កុម្ភៈ ២០១៤​ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​

ហេតុ​ការ​ណ៏​ខាងលើនេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើត​គឺ​រថយន្ត​ខាងលើនេះ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ កប់​ស្រូវ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រថយន្ត​ខាងលើនេះ​ផ្អៀង​មួយ​ចំហៀង​បណ្តាល​ឲ្យ​ក្រឡាប់ ផ្ងារជើង​មួយ​ចំហៀង​ចាក់​ត្រី​ពេញ​ផ្លូវ សំណាងល្អ​ដែល​គ្រោះ​ថា្នក់​ខាងលើនេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស់ គឺ​គ្រាន់តែ​ខូច​ខាត់ របស់​ខ្លួនឯង​តែប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ពុ​យ​ហ្ស៊ូ ដែក​ដឹក​ត្រី​រាប់​តោន​នេះ​ក្រឡាប់ មកពី​ផ្លូវ​កប់​ស្រូវ​គេ​កំពុង​ជួសជុល ទើប​បណ្តាល​ឲ្យ​រង​ថយ​ន្ត​នេះ​ផ្អៀង​មួយ​ចំហៀង ក្រឡាប់​តែម្តង ។​ ​

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​ដឹក​ត្រី​បាន​ហៅ​រថយន្ត​មក​ស្ទូច​និង​រថយន្ត​ផ្សេងទៀត​មក​សាង​យក​ត្រី​ទៅ​ដាក់​នៅ​កន្លែង​ស្តុក​នៅ​គីឡូម៉ែត្រ​លេខ​៩​វិញ​ផងដែរ ៕ ​Image1 Image2 Image3 Image4