អ្នកជួញដូរគ្រឿងញៀន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅកាន់​តុលាការ​នៅ​ព្រឹក​នេះ

0

ខេត្តសៀមរាប៖ នៅ​ព្រឹក​នេះ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន​ជ​នស​ង្យ័​យ​៤​នាក់​និង​វត្ថុតាង​គ្រឿងញៀន​១​កញ្ចប់​ស្មើ​និង​០.២​ក្រាម​ព្រមទាំង​ឧ​បករ​ណ៏​
​ប្រើប្រាស់​នៅ​សា​ធាតុ​ញៀន​មួយចំនួនធំ​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៥​នេះIMG-20151224-WA0017 ករណី​ចុះ បង្ក្រាប​បទល្មើស​ករណី​ជួញដូរ​ចាត់ចែង​និង​សំ​រួ​ក​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​
​នៅ​សា​ធាតុ​ញៀន កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ក្នុង​ថ្ងៃទី​២៣ ខែ ធ្នូ ឆ្នាំ​២០១៥​ត្រូវបាន​សហការ​ជាមួយ​កំលាំង​អធិការ​ក្រុង​សៀមរាប នៅ​ចំណុច​ភូមិ​វាល​
​សង្កាត់ គោកចក​ក្រុង ខេត្តសៀមរាប ខ​ណះ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ចាត់ចែង អោយប្រើ​ប្រាស់​នៅ​សា​ធាតុ​ញៀន​ខុសច្បាប់ នៅ​សា​ធាតុ​ញៀន​ក៏​ត្រូវបាន​សមត្ថកិច្ច​យើង​
​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤ នាក់ និង​ដកហូត​បាន​វត្ថុតាង​ម្សៅ​មេ​តំ​ហ្វេ​តី​មឺ​ន​ហៅ​ម៉ា​
​ទឹកកក​ចំនួន​១​កញ្ចប់​ដែលមាន​ទំ​ម្ថ​ន់​ស្មើ​និង​០.២​ក្រាម​ព្រមទាំង​ឧ​បករ​ណ៏​ប្រើប្រាស់​គឿង​
​ញៀន​មួយចំនួនធំ​ហើយ​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើកា​ឃាត់​ខ្លូន​ពី​ករណី​ជួញដូរ​គ្រឿងញៀន​រួមមាន​ទី​១
​មានឈ្មោះ កន​រ៉ា​ក់​ភេទ​ប្រុស អាយុ ២០​ឆ្នាំ​មុខរបរ​កម្មករសំណង់ មានកំណើត នូវ​
​ភ្នំ​វាល​តា​ព្រហ្ម ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង ខេត្តសៀមរាប ២​ឈ្មោះ​លុយ​ទ្បី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុ​កំណើត​ភូមិ​វាល​សង្កាត់​គោកចក​ក្រុង ខេត្ត សៀមរាប​ទី​៣​ឈ្មោះ​លុយ​លិ​រឺ​ឆ​ម​ភេទ​ប្រុស​អាយុ​២៦​ឆ្មាំ​មុខរបរ​ជា​ទាហាន​មាន​ស្រុកកំណើត​ភូមិ​វាល សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប​ទី​៤​ឈ្មោះ​សុខ​គឹម​អាង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​ភូមិ​វាល​សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប​នាក់​ទាំង​៤​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ ចាត់ចែង​អោយប្រើ ប្រាស់​នៅ​សា​ធាតុ​គ្រឿងញៀន​ខុសច្បាប់ ។​
លោក​វ​រះ​សេនី​យ៏ ទោ អ៊ុំ សា​អាត បាន​បន្តទៀតថា ក្រោយពី​សមត្ថកិច្ច​យើង​បានធ្វើការ​
​សាក់សួរ រួចហើយ សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​ជនសង្ស័យ រួម​និង​វត្ថុតាង​បញ្ជូន​ទៅកាន់​
​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​នេះ​ក្នុង​ថ្ងៃទី​២៤​ខែ ធ្នូ ឆ្នាំ​២០១៥ នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​៕IMG-20151224-WA0017