ពលរដ្ឋ​រយ​ពាន់​នាក់​ផ្តិតមេដៃ​ប្រឆាំងនឹង​ព្រមាន​ធ្វើបាតុកម្ម​បើ​អាជ្ញាធរ​និង​ឈ្មួញ​នៅ​បន្ត​រឿង​ផ្លាស់ប្តូ​លក់​ដី​ចំណតរថយន្ត​ខេត្តបន្ទាយមានជ័យ​

0

បន្ទាយមានជ័យ ៖​លេចចេញ​ជាថ្មី​ម្តង់ទៀត​ពលរដ្ឋ​រាប់រយ​ពាន់​នាក់​នៅ​ក្រុង​សិរីសោភ័ណ​ក្នុង​គម្រោង​របស់ខ្លួន​បាន​ផ្តិតមេដៃ​នឹង​គ្រោង​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​ជំទាស់​នឹង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​និង​ឈ្មួញ​ក្នុងការ​ផ្លាស់ប្តូរ​បេនឡាន​ទៅ​ដាក់​ទីតាំង​វាលស្រែ​ក្នុងស្រុក​ផ្សេង​។IMG_4451តាម​ស្តា​ម​មេដៃ​ជាង​១.០០០​នាក់​ជាពិសេស​រស់នៅ​ជំវិញ​ចំណតរថយន្ត​ខេត្តបន្ទាយមានជ័យ​បានអោយ​សារ​ព័​ត៍​មាន​ដឹង​ថ្ងៃ​ថា​:​ពួកខ្លួន​សូម​ប្តឹង​ជំទាស់​នឹង​អាជ្ញាធរខេត្ត​ដែល​បាន​ត្រូវ​រូ​វ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្លាស់ប្តូរ​ចំណត់​រថយន្ត​ទៅ​ទីតាំង​ឆ្ងាយ​ហើយ​យក​ដី​បេនឡាន​នៅ​ក្រុង​សិរីសោភ័ណ​អង្កន់​ជា​ដី​ផ្ទះល្វែង​លក់​ធ្វើអោយប៉ះពាល់​ដល់​តម្រូវ​ការ​និង​ផលប្រយោជន៍​របស់​ពល​រដ្ឋ​យ៉ាងច្រើន​។​
ពលរដ្ឋ​និយាយ​បន្តថា​:​យើងខ្ញុំ សូម​សំណូមពរ​(​ដល់​អាជ្ញាធរខេត្ត​..)​អោយ​ទុក​(​បេនឡាន​តូច​និង​បេន​ឡានធំ​)​នៅ​ក្រុង​សិរីសោភ័ណ​នេះ​អោយនៅ​ដដែល​។​យើងខ្ញុំ​ចូលរួម​ផ្តិតមេដៃ​ជំទាស់​ដាច់ខាត​និង​ការពារ​ទុក​(​បេនឡាន​កេរ​តាំងពី​សម័យ​អាណានិគមនិយម​បរាំង​..​សម័យ​សង្គមរាស្ត្រនិយម​…​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​..)​ចុងក្រោយ​មួយ​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស​ផង​។​
ក្រៅពី​ខ្លឹមសារ​ក្នុង​ញត្តិ​និង​ជា​គម្រោង​ពាក្យបណ្តឹង​នោះ ពលរដ្ឋ​និយាយថា​:​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ក្នុង​អាណត្តិ​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៨ តែង​ស្នើ​និង​បានការ​គាំទ្រ​ពី​ថ្នាក់លើ​ដោះដូរ​ដី​រដ្ឋ​ពី​សម័យមុន​ទៅជា​ដី​កម្ម​សិទ្ធ​ឯកជន​។​
ហេតុដូចនេះ​ដើម្បី​កុំអោយ​មានការ​ផ្កាស់​ប្តូរ​ឬ​លក់​បន្តទៀត​ពលរដ្ឋ​សូម​សំណូមពរ​ដ៏​ទទូច​ដល់​អាជ្ញាធរខេត្ត​និង​ថ្នាក់លើ​ពាក់ព័ន្ធ​អាណត្តិ​ឬ​ជំនាន់​បច្ចុប្បន្ន មេត្តាជួយ​រក្សាទុក​កេរ​ចាស់​ឬ​បោះបង់​ចិត្ត​ចង់​លក់​ឬ​ដោះដូរ​នេះ​ដោយ​ក្តី​អាណិតអាសូរ​ដល់​ពលរ​ដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយ​ក្តី​អនុគ្រោះ​បំផុត​ផង​ទៅ​ចុះ​។​
សូម​រំលឹកថា ក្រុមហ៊ុន​មនោ​រតន​:​ខន់​ត្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​ដែល​គេ​ស្គាល់​ថា​ជា​របស់លោក​ឧកញ៉ា​ហង្ស សី​ុ​ផា​នៅ​ខេត្តបន្ទាយមានជ័យ បាន​រត់ការ​ស្នើសុំ ហើយ​បានការ​គាំទ្រ​អោយ​ដោះដូរ​ឬ​ផ្ទេរ​ចំណតរថយន្ត​តូច​និង​ធំ​ទាំង​២​ទីតាំង​គឺ​ទីតាំង​ជាប់​មន្ទីរ​ប្រៃសនីយ៍​ខេត្ត​និង​ទីតាំង​ជាប់មាត់​ស្ទឹង​សិរីសោភ័ណ​ក្បែរ​ស្ពានថ្ម​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​ស្ថិតនៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​
ក្រុមហ៊ុន​នឹង​យក​បេនឡាន​ទៅ​ដាក់​ទីតាំង​ថ្មី​មាន​ទំហំ​ត្រឹម​២​ហិច​តា​ស្ថិតនៅ​កណ្តាល​វាលស្រែ​របស់​ស្រុក​មង្គល​បូរី​(​ខាងត្បូង​ទី​រួម​ខេត្ត​ជាង​៦​គ​.​ម ក្បែរ​គម្រោង​ផ្លូវជាតិ​លេខ​៥​ថ្មី​វាង​ក្រុង​សិរីសោភ័ណ​) ។​ដី​ទីតាំង​ថ្មី​មានតម្លៃ​១​ហិច​តា​ពី​២-៤​មឺ​ុ​ន​ដុល្លា​ប៉ុណ្ណោះ​ខុសពី​ទី​តាំ​ចាស់​ដី​មួយ​ល្វែង​ពី​៥​ទៅ​៦​មឺ​ុ​ន​ដុល្លា​។​
សូម​បញ្ជក់​ថា​ទីតាំង​ចំណតរថយន្ត​ខេត្តបន្ទាយមានជ័យ​ស្ទើ​តែ​ជាទី​តាំង​ចុងក្រោយ​របស់​ខេត្ត​បន្ទ​សយ​មានជ័យ​ដែលមាន​ផ្ទៃដី​ធំ​ហើយ​មាន​សំណង់​តិចតួច​នៅ​ចំ​កណ្តាល​ទី​រួម​ខេត្ត​និង​តំលៃ​ដី​ថ្លៃ​កំពុង​ត្រូវបាន​ដោះដូរ​អោយ​ឯកជន​បន្ទាប់ពី​ទីតាំង​ផ្សេងៗ​ទៀត​ដូចជា​ទីតាំង​ស្នងការ រដ្ឋបាល​ជំវិញ​ខេត្ត​ក្នុង​បរិវេណ​អក្សរ​អ៊ុយ ដែលមាន​មន្ទីរ​ជាច្រើន ត្រូវបាន​ដូរ​ទី​ទីតាំង លិច កើត ជី​ង​ត្បូង ។​មួយទៀត​ជា​បរិវេណ​ទិ​ការ​ខេត្ត​លេច​ឭ​ថា​មាន​ការលក់​ធ្វើជា​ផ្ទះល្វែង​តែ​ត្រូវបាន​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត កែ គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​មិ​ង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចះ​ុ​ជួយ​ខេត្តបន្ទាយមានជ័យ​ប្រកាស​ជា​សា​ធា​រណះ​ថា​មិនមាន​ការលក់​ដោះដូរ​ឡើយ​គឺ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​កំសាន្ត​លេង​តាម​ការរៀបចំ​សួន​អោយបាន​ស្អាត​៕IMG_4840 unnamed IMG_4841 IMG_4842