ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចប៉ូលិសការរិយាល៍យជំនាញនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ សហការជាមួយប៉ូលិសអធិការដ្ឋានស្រុងស្ទឹងហាវ បានធ្វើការចាប់ខ្លូនមនុស្សចំនូន៤នាក់ក្នុងនោះ ស្រីម្នាក់ ក្នុងបទល្មើសជាក់ស្តែងពាក់ពន្ធ័ការជូញដូរថ្នាំញៀន។ហេតុការណ៍ចាប់ខ្លូននេះបានធ្វើឡើង នៅយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៥ត្រង់ចំណុចលំនៅដ្ឋានមួយកន្លែងស្ថិតនៅក្នុងភូមិកំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ។.សមត្ថកិច្ចប៉ូលិសបានប្រាប់ឲ្យដឹងថា.ឈ្មោះ ពៅ ថាណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ១ ឃុំ កំពេញ, ទី២. ឈ្មោះ ពោល ចន្ថា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៣. ឈ្មោះ ដុល ណាចា ហៅទូច ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក និងទី៤. ឈ្មោះ ព្រហ្ម ចានត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មុខ របរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ច ប៉ូលិស បានធ្វើការដក់ហូតវត្តុតាង ថ្នាំញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់ធំ)
.ជាមួយការបង្រាបក្រុមអ្នកលក់ចែកចាញថ្នាំញៀនខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ស្ទឹងហាវបានសម្តែងនៅសេចក្តីត្រេកអរយ៉ាងខ្លាំង ពីព្រោះក្រុមជូញដូរថ្នាំញៀនខាងលើនេះមិនមែន ទើបតែធ្វើសកម្មភាពលក់ថ្នាំញៀនម្តងនេះទេគឺពូកគេរកស៊ីរបរនេះយូឆ្នាំមកហើយ ប៉ុន្តែរពុំដែលឃើញ មាន សមត្ថកិច្ច ណាម្នាក់ចុះទៅធ្វើការបង្រាបនោះឡើយ បើទោះជាប្រជាពលរដ្ឋធ្វើសេចក្តីរាយ ការ ប្រាប់ទៅដល់សមត្ថកិច្ចជារឿយៗក៍ដោយ ។ហើយអ្វីដែលគួរកត់សម្គាល់បំផុតនោះគឺក្រុមលក់ថ្នាំ ញៀនទាំងនេះតែងតែបង្ករភាពភ័យខ្លាចដល់ប្រជាពលរដ្ឋជាប្រចាំជាពិសេសពេលយប់។ជាចុងក្រោយប្រជាពលរដ្ឋបានធ្វើសុំណូមពរដល់លោក ជូន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុមេត្តាធ្វើ យ៉ាងណា ធ្វើការបោសម្អាតឲ្យអស់នៅ បក្ខពូកក្រុមអ្នកលក់និងប្រើប្រាស់គ្រឿងញៀនក្នុងស្ទឹងហាវ ដែលនៅសេសសល់ រូមនិងមន្ត្រីអ្នកអនុវត្តន៍ច្បាប់ខិលខូចមួយចំនូនដែលមានការពាក់ពន្ធ័ នាំយកទៅ ផ្តន្ទាទោសតាមផ្លូវច្បាប់ ទើបប្រជាពលរដ្ឋនៅក្នុងស្ទឹងហាវរស់នៅក្នុងភាពសុខស្រូល តែបើអញ្ចឹងទេ ច្បាស់ជាយ៉ាប់ហើយ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាក សួរចម្លើយបន្ថែមមុននិងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់៕