ខេត្តពោធិ៍សាត់៖ អ្នកចូលមកចូលរួមពិធីសេនព្រេនប្ដីប្រពន្ធ១គូ នៅភូមិ តាំងគោក ឃុំ តាលោ ស្រុកបាកាន ខេត្ត ពោធិ៍សាត់ ។បានមានអាការៈពុល ក្អួតចង្អោរជាបន្តបន្ទាប់រហូតដល់៤៥នាក់ ក្រោយពីបរិភោគម្ហូបអាហារនិងករណីពុល នេះកើតឡើងតាំងពី ថ្ងៃ ទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥ នៅចំណុចខាងលើ ។ ហើយ រហូតដល់វេលា ម៉ោង ៨ យប់ ថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ អ្នកពុលបានកើនឡើង រហូតដល់ ៤៥ នាក់។ ដោយសាតែមកពិធីសែនព្រេនពីរនាក់ប្ដី ប្រពន្ធនេ។លោកនាយប៉ុស្ត៍ឃុំតាលោឲ្យដឹងថា ឈ្មោះ ហ៊ុន ហន អាយុ៤៦ឆ្នាំ រស់នៅភូមិ ព្រៃតោ ឃុំ តាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ឯប្រពន្ធ ឈ្មោះ វិន ភឿន អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។លោក រ៉ង វណ្ណ រឿងមេប៉ុស្តិ៍ឃុំតាឡូបានឲ្យដឹងទៀតថានៅ ព្រឹក ថ្ងៃ ទី ២៥ ខែ ធ្នូ ថា កាលពីថ្ងៃទី២១ខែធ្នូ ឈ្មោះហុន ហនបានទិញកូកាកូឡាដបចំណុះ ១,២៥ លីត្រពីផ្ទះ អ្នកលក់ចាប់ហួយឈ្មោះ ផាត វុទ្ធី អាយុ៣០ ឆ្នាំ រស់នៅភូមិទួលជ្រាវឃុំ តាលោដើម្បី យកទៅធ្វើពិធីសែនព្រេនជាមួយ ប្រពន្ធ ឈ្មោះ វិ ន ភឿននៅចំណុចកើតហេតុខាង លើដោយមានអ្នកចូលរួមប្រមាណ ១០០ នាក់។ ក្រោយមកក៏បានទិញទឹកក្រូចម៉ាក វីស៊ែរបន្ថែមទៀតអមជាមួយនឹងការពិសាម្ហូប អាហារ។ ក្រោយពីអ្នកចូលរួមទាំងនោះបាន បរិភោគម្ហូបអាហារ រួមនឹងទឹកក្រូចម៉ាកកូកាកូឡា និងវីស៊ែ រួចមកនៅ ថ្ងៃ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ក៏ស្រាប់តែមានអាការៈពុលចំនួន ៤៥ នាក់ ( ប្រុស ២០ នាក់ ) ក្នុងនោះ៦នាក់ ( ប្រុស ២ នាក់) ត្រូវបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ឯក្រុងភ្នំពេញហើយ៣៩នាក់ ( ប្រុស ១៨ នាក់ ) បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបាកាន។ពាក់ព័ន្ធនឹងករណីនេះដែរលោក ខូយ ឌី ប្រធានមណ្ឌលសុខភាពខេត្តពោធិ៍សាត់បាន ឲ្យដឹងនៅមុននេះបន្តិចថាពិតជាមានករណី ពុលបែបនេះមែនហើយការពុលនេះបើតាម ការសន្និដ្ឋានជាការពុលចំណីអាហារ រួមនឹង ការពិសាទឹកក្រូចនោះ។ ប៉ុន្តែទឹកក្រូច ទាំងនោះទំនងជារបស់ ក្លែងក្លាយឬផុតកំណត់ ទើបបណ្ដាលឲ្យមានករណីបែបនេះ។ ចំពោះ លក្ខណៈនៃការពុលវិញប្រជាពលរដ្ឋទាំងអស់ នោះមានអាការៈល្ហិតល្ហៃចុកពោះក្អួតចង្អោរ រហូតដល់មានកុមារ ម្នាក់នោមចេញឈាម ទៀតផង។ចំណែកលោកសាង ផល បុណ ប្រធាន មន្ទីរពេទ្យបង្អែក ស្រុកបាកានបានឲ្យដឹងដែរ ថាក្នុង ពិធី សែនព្រេន នោះ គេ រៀបចំ ដោយមាន ម្ហូប ចំនួន ៣ មុខ ទី ១. ឡុកឡាក់ ដាក់ សាច់ ជ្រូក លាយលក្ខណ៍ ច្រើន ទី ២. មាន់ ទឹម ទី ៣. ម្ជូរ គ្រឿង សាច់ជ្រូក ហើយ អ្នក ពុល ភាគច្រើន ជា អ្នក ដែល ហូប ឡុកឡាក់ ច្រើន រួមផ្សំ នឹង ការ ផឹក ទឹកក្រូច ផង ទើប បណ្ដាល ឲ្យ មាន ករណី បែបនេះ។ ក្នុង ករណី ខាង លើ នេះ នៅ ព្រឹក ថ្ងៃ ទី ២៥ ខែ ធ្នូ ក្មេង ប្រុស ម្នាក់ ដែល បញ្ជូន មក មន្ទីរ ពេទ្យ ស្រុក បាកាន បាន នោម ចេញ ពណ៌ ដូច លក្ខណ៍ ក្រោយមក ក៏ នោម ចេញឈាម តែម្ដង ទើប ខាង មន្ទីរពេទ្យ សម្រេច បញ្ជូន ទៅ មន្ទីរពេទ្យ ភ្នំពេញ តែម្ដង។
ជនរងគ្រោះ ទាំង ៤៥ នាក់ រួមមាន៖១ .ថិន ស៊ីណា ភេទស្រី អាយុ ២០ ឆ្នាំ២ វិន សំ ភេទប្រុសអាយុ ២៣ ឆ្នាំ ៣ ហន ធារ៉ាន់ ភេទប្រុស អាយុ ៧ ឆ្នាំ៤ វិន អៀប ភេទស្រី អាយុ ២៣ ឆ្នាំ ៥ វិន ភឿន ភេទស្រី អាយុ ៣៦ ឆ្នាំ ៦ វិ នថា ភេទស្រី អាយុ ៥៧ ឆ្នាំ ៧ មាន ស្រីមុំ ភេទស្រី អាយុ ១៩ ឆ្នាំ ៨ ហុន ហន់ ភេទប្រុស អាយុ ១៩ ឆ្នាំ ៩ អ៊ុយ សុភ័ណ្ណ ភេទស្រី អាយុ ១៦ ឆ្នាំ ១០ សំ លីនណា ភេទ ស្រី អាយុ ២ ឆ្នាំ ១១ ហ៊ុយ សុឃីម ភេទស្រី អាយុ ១៣ ឆ្នាំ ១២ ហុន សុខឿន ភេទប្រុស អាយុ ២២ ឆ្នាំ ១៣ អឿន សុខណា ភេទស្រី អាយុ ២៣ ឆ្នាំ ១៤ រឿន ស្រីពៅ ភេទស្រី អាយុ ១២ ឆ្នាំ ១៥ វិ ន ខុន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ១៦ ទ្រី សិខឿន ភេទស្រី អាយុ ៣១ ឆ្នាំ ១៧ ខុន រដ្ឋា ភេទប្រុស អាយុ ១៣ ឆ្នាំ ១៨ ខុន បញ្ញាភេទប្រុស អាយុ ០៥ ឆ្នាំ ១៩ ខុន ចិន្ដា ភេទ ប្រុស អាយុ ០២ ឆ្នាំ ២០ មាន ចារី ភេទប្រុស អាយុ ១០ ឆ្នាំ ២១ ហន ធារ៉ា ភេទស្រី អាយុ ១២ ឆ្នាំ ២២ ហន ធារ៉ាត់ ភេទស្រី អាយុ ០៥ ឆ្នាំ ២៣ ចែល សាវី ភេទ ស្រី អាយុ ៣២ ឆ្នាំ ២៤ យួន រតនា ភេទ ប្រុស អាយុ ០២ ឆ្នាំ ២៥ ឆៅ រឹម ភេទ ស្រី អាយុ ២២ ឆ្នាំ ២៦ ជាត រតនា ភេទ ប្រុស អាយុ ០២ ឆ្នាំ២៧ ចាន់ ឆុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ២៨ មៀន សុធា ភេទ ស្រី អាយុ ១៤ ឆ្នាំ ២៩ ឆុន ចន្តា ភេទ ស្រី អាយុ ៦ ឆ្នាំ៣០ ឆុន ឆាយា ភេទ ប្រុស អាយុ ០២ ឆ្នាំ ៣១ ឆុន ថិច ភេទ ស្រី អាយុ ០៤ ឆ្នាំ ៣២ ហ៊ួន មៀន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ៣៣ ខេម នី ភេទ ស្រី អាយុ ៤៦ ឆ្នាំ ៣៤ ចាន់ មុំ ភេទ ស្រី អាយុ ២៦ ឆ្នាំ ៣៥ ហន សារឹម ភេទ ស្រី អាយុ ០៣ ឆ្នាំ ៣៦ មៀន ណាង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ៣៧ មៀន សុភាព ភេទ ស្រី អាយុ ២០ ឆ្នាំ៣៨ ណាង សំអូរ ភេទ ប្រុស អាយុ ០៦ ខែ ៣៩ យឿង ហុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ៤០ ហុន សុភា ភេទស្រី អាយុ ០៨ ឆ្នាំ ៤១ យ៉េម ហេន ភេទស្រី អាយុ ៣៥ ឆ្នាំ ៤២ វឿន ទួន ភេទប្រុស អាយុ ០៤ ឆ្នាំ ៤៣ រឿន ទីន ភេទប្រុស អាយុ ៣០ ឆ្នាំ ៤៤ ចាន់ រ៉ុង ភេទប្រុស អាយុ ០៧ ឆ្នាំ៤៥ ហាក់ ផល ភេទប្រុស អាយុ ៥៣ ឆ្នាំ៕