​ប្រធានាធិបតី​រុស្ស៊ី​វ្វ្លា​ឌី​មៀ ពូ​ទីន ជម្នះ​ទៅ​ទស្សនកិច្ច​នៅ​គ្រី​មា​

0

​គ្រី​មា​៖​ទោះបីជា​មានការ​ព្រមាន​ពី​លោកខាងលិច​អាមេរិក និង​អឺរ៉ុប ក៏​លោក​ប្រធានាធិបតី​រុស្ស៊ី​វ្វ្លា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​ជម្នះ​ទៅ​ទស្សនកិច្ច​នៅ​គ្រី​មា អ៊ុយ​ក្រែ​ន​ជាមួយ ក្រុមមន្ត្រី​នាវិក និង​កងទ័ព​របស់ខ្លួន នា​កំពង់ផែ កាលពី​ថ្ងៃ​សុក្រ (the Crimean port of Sevastopol on Friday) នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី​កាលពី​ថ្ងៃ​សៅរ៍​។​ ​

ប្រភព​ដដែល​នេះ​បាន​បន្តថា អំឡុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ទៅ​តំបន់​សមុទ្រ​ខ្មៅ​ទៅ​តំបន់​ទេ​សា​នុ​ព័ន្ធ​ឬ​ជា​ឧបសម្ព័ន្ធ​គ្រី​មា​នេះ លោក Vladimir Putin ក៏​ទស្សនា​ក្បួនព្យុហយាត្រា​នាវ​កងទ័ព និង​ទ័ពអាកាស​ដ៏​ខ្លាំងក្លា​ដែល​ឈ្នះ​ពួក​ណា​ស៊ី​អាល្លឺម៉ង់ (Nazi Germany in World War II) ផងដែរ ។​ ​

ព្យុហយាត្រា​នាវា​កងទ័ព ម៉ា​រី​ន​ដែលមាន​កម្លាំង​រាប់ពាន់នាក់ និង​មាន​បំពាក់​កាំភ្លើង​ធំ ព្រមទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផង​នោះបាន​ចេញដំណើរ​ពី​សមុទ្រ​ខ្មៅ ទៅ​គ្រី​មា ហើយក៏​មាន ឧទ្ធម្ភាគចក្រ​ហោះ​លើ​អាកាស​ថែម​ទៀតផង​។​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ទៅ​តំបន់​សមុទ្រ​ខ្មៅ​គ្រី​មា​នេះ ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បានចាត់ទុក​ថា​ជា​ដំណើរ​ទស្សនកិច្ច​ល្មើស​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​។​ ​

បណ្តា​ប្រទេស​លោកខាងលិច រួមមាន​អាមេរិក និង​អឺរ៉ុប​ផងដែរ​បាន​ព្រមាន និង​គំរាម​ដាក់ ទណ្ឌកម្ម​ឬក៏​វិធានការ​ម​យ​យ​ចំនួន​បើ​រុស្ស៊ី​ល្មើស​កិច្ចព្រមព្រៀង តែ​រុស្ស៊ី​ឆ្លើយតប​ថា បើ​ហ៊ាន នឹង​ទទួលផល​វិបាក​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន​៕ ​Hang chounaron1