កំពង់ធំ=សមត្តិកិច្ចកងរាជអាវុធហត្ថក្រុងស្ទឹងសែនចុះបង្គ្រាបបទល្មើសដឹកឈើប្រណឹត ដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ កំលាំងតំបន់សឹករង ព្រមទាំងកំលាំងប៉ូលិសជាច្រើននាក់ នៅចំនុច ទល់មុខបន្ទាយ កងរាជអាវុធហត្ថក្រុងស្ទឹងសែន វេលាម៉ោង១១,៣០ម៉ោងថ្ងៃ ទី១១ ខែ ឧសភា ឆ្នាំ២០១៤។ កងរាជអាវុធហត្ថក្រុងស្ទឹងសែនបានអោយដឹងថាក្រោយពីរទទួលពត៍មានពីរភ្នាក់ងារសម្ងាត់ថាមានរថយន្ដដឹកឈើប្រណឹតកំពុងតែធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅក្រុងភ្នំពេញ និងបានបញ្ជាផ្ទាល់ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង
ខេត្តកំពង់ធំ បានបញ្ចាអោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ចុះប្រតិបត្តិការចាប់តែម្ដង ការចុះចាប់បទល្មើសនេះត្រូវបានម្ចាស់ឈើ ឈ្មោះកែវ សុវណ្ណា ដែលអួតអាងតាមទូរស័ព្ទ ថាជាជំទាវនិងមានភាពស្និទ្ធស្នាលជាមួយ លោក ជាវ កេង អនុរដ្ឋលេខាធិការ ក្រសួងយុត្តធម៌ ព្រមទាំងគំរាមតាមទូរស័ព្ទថា និងប្តឹងព្រះរាជ អាជ្ញាខេត្តកំពង់ធំ ពីបទចាប់ឈើធ្នងចំនួន ១២ដុំ ទៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី តាមលេខទូរស័ព្ទលេខ ០៩៧៥៩៧ ៩១១១ ខលតាមទូរស័ព្ទមកគំរាមខ្លាំងៗ
ចំពោះព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាខេត្តកំពង់ធំ ដែលបានចាប់ឈើ និងកូនស្រីរបស់គាត់ ដោយអាងអ្នកធំនៅពីរក្រោយខ្នង ការគំរាមនេះធ្វើអោយព្រះរាជអាជ្ញារង ខឹងសម្បារយ៉ាងខ្លាំងនិងត្រូវបានអនុវត្តន៍ច្បាប់ ។ ក្នុងនោះដែររថយន្ត ដឹកបទល្មើស បានយកផ្លាករបស់ អង្គរក្សសម្តេច មកក្លែងបន្លំដឹកឈើ រកស៊ីឈើ ដោយគ្មានខ្លាច ក្រែងជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីច្បាប់ មិនខ្វល់ពីកក្តិយស់របស់ស្ថាប័នណានោះទេ ជាហេតុបណ្តាល ឲ្យមានការរិះគន់យ៉ាង
ធ្ងន់ធ្ងរថា ហេតុអ្វីបានជា ផ្លាកសញ្ញាអង្គរក្សសម្តេច ត្រូវបានគេបោះពុម្ពប្រើប្រាស់ជាមួយ រថយន្តដឹកបទល្មើសទៅវិញ ដូច្នេះសូមឲ្យឯកឧត្តម ហ៊ីង ប៊ុនហៀង ចាត់វិធានការជាមួយ ជនណាដែលប្រើប្រាស់ ខ្លែង បន្លំយកផ្លាកសញ្ញាអង្គរក្សមកប្រើប្រាស់ ដើម្បីចៀសវាង ការភាន់ច្រឡំដល់មហាជន ។
ជនល្មើសទាំងអស់ ត្រូវបានបញ្ចូនចូលមកផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើកំណត់ហេតុបញ្ជូនមកតុលាការ ក្នុង នោះមានតៃកុងឡាន ព្រូឡាន និងកូនស្រីម្ចាស់ឈើ ព្រមទាំងវត្ថុតាងមានរថយន្តកូរ៉េ ៣តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 6502 ដែលប្រវែងជាង២ម៉ែត្រចំនួន១២ដុំ ដែលជាប្រភេទឈើ ធ្នង់ ។
តាមប្រភពពត៌មាន បានឲ្យដឹងថា មុនពេលចាប់រថយន្តដឹកបទល្មើសនេះបាន គឺរថយន្តអូជុញ ខេត្តព្រះវិហារឆ្លង់កាត់ខេត្តកំពង់ធំឆ្ពោះទៅទីក្រុងភ្នំពេញ មកដល់ពេលនេះត្រូវបានកសាងសំនុំរឿងបញ្ចូនទៅតុលាការចាត់វិធានការតាមច្បាប់ចំណែកវត្ថុតាំងត្រូវបានរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង៕