ជនបង្ករបើកគេចបានទុកតែអ្នកបើកម៉ូតសន្លប់ឈឹងលើផ្លូវខណៈដែលបើករថយន្តសុខៗបត់រថយន្តទឹងទិសលើផ្លូវ

0

ខេត្តពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ០៥ ដោយរថយន្តបង្ករមួយគ្រឿងបានបើកបត់លើផ្លូវមិនមើលមុខក្រោយក៍ត្រូវអ្នកដំណើរជិះម៉ូតូមួយគ្រឿងជិះមកច្រាស់ទិសបុករថយន្តនោះបណ្ដាលឲ្យសន្លប់ឈឹងរបួសធ្ងន់រ រូចអ្នកបើករថយន្តរថបានបើកគេចunnamed (1)បាត់។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី ២៤ ខែ ១២ ឆ្នាំ២០១៥ កាលពីម៉ោង ១៧ និង ៣០ នាទីល្ងាច នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ១៧១ ១៧២ ស្ថិតនៅភូមិធ្លាម្អមឃុំត្នោតជុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ ។សាក្សីបានឲ្យដឹងមុនពេលកើតហេតុថា មានរថយន្តម៉ាកកាម៉ារី ព៍ណផ្ទៃមេឃ ដែលគាត់ដឹងត្រឹមតែឃើញពាក់ស្លាកលេខ 2B .96.46 បើពីលិចទៅកើតលុះដល់ចំណុចកើតហេតុរថយន្តបានបត់ត្រឡប់ក្រោយវិញ តែបត់មិនទាន់ផុតផងស្រាប់តែមានម៉ូតូ មួយគ្រឿងបើកពីកើតទៅលិចដែលមានល្បឿ នលឿន បានទៅប៉ះក្បាលរថយន្តដែលបត់មិនទាន់ផុតនោះបណ្តាលឲ្យបុរសរងគ្រោះផ្កាប់មុខលើផ្លូវសន្លប់ស្ដូកបាក់ជើងឆ្វេង រីឯម៉ូតូខ្ទៀតទៅចិញ្ចើមថ្នល់ខាងជើង ។ សាក្សីនោះបន្តថាក្រោយពេលកើតហេតុភ្លាមរថយន្តនោះបានបើកដោយល្បឿនលឿនគេចបាត់តែម្ដង ឯជនរងគ្រោះត្រូវបានសមត្ថកិចកចហៅរថយន្តមកដឹកទៅសង្រ្គោះជាបន្ទាន់ផងដែរ។លោក ឈិន វណ្ណា រងប៉ុស្ត៍រដ្ឋបាលត្នោតជុំបានប្រាប់ពីអ្នករងគ្រោះជិះម៉ូតូថាឈ្មោះ អ៊ូច ហត អាយុ២១ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ។ទីលំនៅបច្ចុប្បន្ន ភូមិតាគា សង្កាតផ្ទះព្រៃក្រុងពោធិ៍សាត់ដោយធ្វើអង្កការ ឥន្ទានកម្ពុជា ម៉ូតូម៉ាកC125 ពណ៍ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1Q 36 99 ៕unnamed unnamed (2) unnamed (1)