កំពង់ធំ = គ្រួសារជនក្រីក្រមួយគ្រួសារ បានទទួល អំណោយពីឯកឧត្តម ឧត្តសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការង និងមន្ត្រីក្រោមឳវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយបន្តិចបន្តួចដែលជា ទឹកចិត្តសម្បុរសធម៌ ជូនដល់គ្រួសារជនក្រីក្រ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។
យោងតាមរៀបរាប់របស់ អ្នកជិតខាងបានឲ្យដឹងថា គ្រួសារទីទាល់នេះ កំពុងតែជួបនូវការខ្វះខាត ស្ថិតនៅក្នុងភាពទីទាល់ក្រីក្រ ថែមទាំងមានកូនដល់ទៅ ១៣នាក់ ស្ថិតនៅក្នុងបន្ទុកដ៏ធ្ងន់ធ្ងរ របស់គ្រួសារនេះ ទើបបានឯកឧត្តមសោម ស៊ុន ព្រមទាំងមន្ត្រីក្រោមឳវាទ នាំយកអង្ករ ៦៦គីឡូក្រាម មី២កេះទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ថវិការ ១០ម៉ឺនរៀល ជូនដល់ គ្រួសារលោក នៅ ឆែ អាយុ៥៤ឆ្នាំនិងប្រពន្ធ ឈ្មោះ សុខ សំណាង អាយុ៤៦ឆ្នាំ ដែលមានកូនទាំងអស់ ១៣នាក់ ក្នុងនោះមាន កូន១០នាក់ក្នុងបន្ទុក ២នាក់ធ្វើកម្មករ៨នាក់នៅតូចៗ បានចូលរៀនចំនួន៥នាក់ ស្លាប់អស់៣នាក់ សព្វថ្ងៃរស់នៅក្នុងភូមិបឹងលាស សង្កាត់អូរកន្ធោ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅក្នុងខ្ទមគ្មានជំរករស់សមរម្យទេពេលភ្លៀងរត់ទៅជ្រក់ផ្ទះអ្នកជិតខាង។
លោក នៅ ឆែ និងប្រពន្ធ គ្រួសារគ្រួសារទីទាល់ក្រ បានថ្លែងអំណរគុណសម្រាប់ទឹកចិត្តសប្បុរសធម៍ របស់ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់សឹក ដែលបានជួយឧបត្ថម្ភថវិកា និងសម្ភារៈ ជូនដល់គ្រួសាររបស់គាត់ ខណៈពេលដែលកំពុងតែជួយប្រទះនិងការខ្វះខាត យ៉ាងខ្លាំងនិងសូមជូនពរឲ្យ ជួបតែនិងសេចក្តីសុខ ឈ្នះអស់មាសត្រូវ ។
ឯកឧត្តមសោមស៊ុន បានឲ្យដឹងថា ដោយយល់ឃើញថា នេះជាទឹកចិត្តរបស់កម្លាំងកម្លាំងជាមួយនិងប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់នូវចំណងមិត្តភាពរបស់កងម្លាំងនិងប្រជាពលរដ្ឋ មិនថាអំណោយតិចក្តី ច្រើនក្តី តែវា ជាទឹកចិត្តក្នុងការជួយគ្នាទៅវិញទៅមក សាងអំពើល្អសម្រាប់ជាគំរូដល់នាយទាហាន ពលទាហាន និងប្រជាពលរដ្ឋ ដើម្បីបំផុសចលនា ជាទម្លាប់ក្នុងប្រពៃណីចែករំលែក ហើយក៏មិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយនោះទេ ។
ដោយ ប៊ុន រដ្ឋា



































