ឈ្មួញ​ឈ្មោះ​យាយ​ព្រើ​ង​ជនជាតិ​វៀតណាម​ម្នាក់​ល្បី​ខាង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ដ​ស្ទឹងត្រែង​

0

ស្ទឹងត្រែង​៖ ឈើ​ប្រណីត ប្រភេទ​ធ្នង់ និង​សុ​ក្រំ​មាន​ក្រុម​ឈ្មួញ​វៀតណាម​ជាច្រើន​នាក់​ជាពិសេស​យាយ​ព្រើ​ង កាប់ ដឹក​ចេញពី​តំបន់​ព្រៃ​សហគមន៍ និង បាត​អាង ស្ថិតក្នុង​ស្រុក​សេសា​ន​។ មួយ ចំនួន​ទៀត​កាប់​នៅ​ចំណុច​ព្រៃ​សហគមន៍​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ាត​ក្រុម​ឈ្មួញ​បាន​ប្រមូល20151221_114305​ទិញ ពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​តាមរយៈ ការកាប់ និង​អារ​ដ៏​អ​នា ធិបតេយ្យ ដឹក​តាម​រថយន្ដ​នឹង​បណ្ដែត​តាម​ក្បូន​តម្រង់​មក​កំពង់ចម្លង​នៅ​មាត់ទន្លេ ស្ថិតក្នុង​ភូមិ​បា​ចុង សង្កាត់​-​ក្រុង​-​ខេត្ដ ស្ទឹងត្រែង ។​
នៅក្នុង​ភូមិ​គីឡូ​២ ឃុំ​រាជា​នុ​កូ​ល ក្រុង​-​ខេត្ដ​ស្ទឹងត្រែង មាន​ទីតាំង​ស្ដុក​ឈើ ជាច្រើន​កន្លែង បន្លំ​ក្នុង​សិប្បកម្ម​កែច្នៃ ឈើ​រួចហើយ​ក្រុម​ឈ្មួញ​បាន​ដឹក​តាម​រថ យន្ដ​ទំនើបៗ រថយន្ដ​ធំ ឆ្ពោះទៅកាន់​ខេត្ដ ត្បូងឃ្មុំ ក្លាយជា​ទម្លាប់ រវាង​ក្រុម​ឈ្មួញ នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ខណៈ លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ដ​ស្ទឹងត្រែង​កំពុង​ត្រូវប៉ាន់​ក្នុង​មុខ ជំនួញ​នេះ ។ ក្រៅពី​ក្រុម​ឈ្មួញ​ដឹកឈើ ចេញពី​តំបន់​បាត​អាង​, ព្រៃ​សហគមន៍​, ឧទ្យាន​ជាតិ​វីរ​ជ័យ​ក៏មាន​ក្រុម​ឈ្មួញ​នៅ ក្នុង​ខេត្ដ​ដ៏​ច្រើន​ទៀត​បាន​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​ចូលក្នុង​ខេត្ដ​និង​ឆ្លងកាត់​ខេត្ដ​ឆ្ពោះ​មកកាន់​ខេត្ដ​ក្រចេះ​, ត្បូងឃ្មុំ​យ៉ាងគំហុក​។​
ពាក់ព័ន្ធ​ករណីនេះ អ្នកសារព័ត៌មាន​មិនអាច ទាក់ទង​បានទេ​ពី​លោក ឈាង តុលា នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ព្រឹក​ថ្ងៃ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​គ្មាន​លេខ ទូរស័ព្ទ ប៉ុន្ដែ​សមត្ថកិច្ច​ជាច្រើន​បាន​បង្ហើប​ថា លោក ឈាង តុលា បាន​ក្ដោប សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នេះ​យ៉ាង​ណែន​ពេញដៃ គ្មាន​ឈ្មួញ​ណា មួយ​ដែល​ត្រូវ​គេច​ផុតពី​ក្រសែភ្នែក​គាត់ ឬ​ថ្លើមធំ​ហ៊ាន​ដឹកជញ្ជូន​លោតឆ័ត្រ​ដោយ ពុំបាន​បង់ប្រាក់ ឬ​រាយការណ៍​ប្រាប់​ជា មុន​នោះឡើយ ។ ក្រៅពី​ជំនាញ​របស់ លោក ឈាង តុលា នៅមាន​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន​ទៀត​កំពុង​ចាំ​យក​ប្រយោជន៍ ពេល​រថយន្ដ​ដឹកឈើ​ឆ្លងកាត់​បែប​លក្ខណៈ តូច​ស៊ីតូច ធំ​ស៊ីធំ ។​
ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ ខេត្ដ​គួរ​មាន​វិធានការ​ទប់ស្កាត់​ផងដែរ ព្រោះ​មាន​រថយន្ដ​ធុន​ធំ​បាន​ដឹកជញ្ជូន ឈើ​បំផ្លាញ​ផ្លូវជាតិ ក៏ដូចជា​ការកាប់ បំផ្លាញ​ព្រៃឈើ​ប្រឈម​នឹង​ភាព​មហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ ៕20151221_114350 20151221_114410

​សា​វុ​ទ្ធ​