ពលរដ្ឋ​និង​អាច​ប្រើប្រាស់​ទឹក​គ្រប់គ្រាន់​ដរាបណា​ក្រុមហ៊ុន​ទឹកស្អាត​សហការ​និង​អជ្ញាធរ​ទាញយក​ទឹក​ក្នុង​ភ្នំ​បន្ទាយ​នាង​

0

​បន្ទាយមានជ័យ​:ពលរដ្ឋ​នៅក្នុង​ស្រុក​មង្គល​បូរី រាប់ម៉ឺន​នាក់ អាច​ប្រឈម​និង​ការខ្វះខាត​ទឹក​បរិភោគ​ឬ​ប្រើប្រាស់ ស្របពេល​រាជរដ្ឋាភិបាល​ចេញ​ចរាចរណ៍​ណែនាំ អោយ​គ្រប់​ខេត្ត​ក្រុង​រក្សា​ទឹក​ទុក និង​មិនអោយ​ធ្វើស្រែ​ប្រាំង​លើសពី​១​ដង​សម្រាប់​ឆ្នាំ​២០១៥-២០១៦ និង​ដាក់​វិធានmmexport1402753339625ការ​ដល់​អជ្ញាធរ មន្ត្រី​ជំនាញ រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​។​ក្នុង​កិច្ចពិភាក្សា និង​ចុះ​ផ្ទាល់​ដល់ទី​តាំង​ដែល​ត្រូវយក​ទឹក​មកប្រើប្រាស់ សម្រាប់​ពលរដ្ឋ​ស្រុក​មង្គល​បូរី​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ញិ​ល ប៊ុនធឿន​ប្រធាន​មន្ទីរ ឧស្សាហកម្ម​និង​សិប្បកម្ម រដ្ឋបាល​ស្រុក​មង្គល​បូរី និង​ក្រុមហ៊ុន​ទឺ​ក​ស្អាត​បាន​ពិនិត្យឃើញ​ប្រភពទឹក​មិនចេះ​រីងស្ងួត ដែលមាន​នៅក្នុង​ភ្នំ​បន្ទាយ​នាង ស្ថិតនៅ​ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង អាច​បូម​យកមក​ប្រា​ស់បាន​គ្រប់គ្រាន់​បាន​។​
លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ណែនាំ​ម​ន្រី​ជំនាញ សហការ រដ្ឋបាល​ស្រុក​មង្គល​បូរី ជាមួយ​ក្រុមហ៊ុន​ដែលមាន​លទ្ធភាព រៀបចំ​បណ្ដាញ​ទុយ​យោ​ទឹក អោយបាន​រួចរាល់ ហាមឃាត់​រាល់​ការ​បូម​បាច ស្រះ​បឹង​ត្រពាំង ចាប់យក​ត្រី និង​ស្នើរ​សុំអោយ​ពលរដ្ឋ​ផ្អាក់​ការធ្វើ​ស្រែ ទុក​ទឹក​សម្រាប់​ប្រើប្រាស់​នៅពេល​គ្រោះរាំងស្ងួត​មកដល់​៕​