សៀមរាប៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាបឃាតខ្លួនបន្ទាប់ធ្វើសកម្មភាពករណីអំពើលួច។
ប្រព្រឹត្តិការណ៍ចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង០៤និង៣០នាថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៥ ស្ថិតនៅចំណុច ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
លោក អនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យ បានឲ្យដឹងថា ចុះបង្ក្រាបករណី អំពើលួចនៅចំណុច ខាងលើនេះ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ ឈ្មោះ ភុំ ជានីហៅហ៊ីង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងនិងខេត្តសៀមរាប ទី២ ឈ្មោះ ហ៊ាង ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ទី៣ ឈ្មោះពង់ ចន្ច័ តារា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក បន្តថា ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាព លួចកុំព្យូទ័រយួរដៃ ម៉ាក់ DELL ចំនួន១គ្រឿង ពណ៍ ខៀវ ម៉ាក់ ACER ចំនួន០១គ្រឿង ពណ៍ ខ្មៅស ប្រអប់ដាក់ប្រាក់ធីប ០១របស់ជនរងគ្រោះ ឈ្មោះ យង់ សំនូរភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់។
លោកបន្តទៀតថា វត្ថុតាងដកហូតបានរួមមាន កុំព្យូទ័រយួរដៃ ម៉ាក់ DELL ចំនួន១គ្រឿង ពណ៍ ខៀវ ម៉ាក់ ACER ចំនួន០១គ្រឿង ពណ៍ ខ្មៅស ទូរស័ព្ទដៃម៉ាក់ HUAWEI ចំនួន០១ ពណ៍ ស ទូរស័ព្ទម៉ាក់ MI ចំនួន០១ពណ៍ ខ្មៅស ទូរស័ព្ទម៉ាក់ G MOBILE ចំនួន០១ ពណ៌ក្រហមលាយខ្មៅ ទូរស័ព្ទ LG ចំនួន០១ ពណ៍ក្រហមលាយខ្មៅ ម៉ូតូ ០១ គ្រឿង ស្លាក់លេខសៀមរាប១S ០២១០ ម៉ាក់ហុងដាទ្រីម ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ បច្ចុប្បន្ន កលាំងជំនាញកំពុងកសាងសំណុំរឿងនិងវត្ថុតាង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប៕
វេហាស៍