បន្ទាយមានជ័យ:ឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋដែលច្បាប់ចរាចរថ្មីត្រូវអនុវត្តនាដើមឆ្នាំ2016អោយអ្នកបើកបរយានយន្តទាំងឡាយត្រូវតែមានប័ណ្ណបើកបរ។
មន្ទីសាធារណះការខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី28ធ្នូ2015នេះបានបើកការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរនិងប្រឡងយកប័ណ្ណបើកបរម៉ូតូក្រោមការចូលរួមពីសំណាក់លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារះការខេត្តបានលើកឡើងថាដោយកន្លងមកមន្ទីរបានបើកការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរនិងទ្រឹស្តីដៃចង្កូតហើយប្រឡងយកបណ្ណ័បើកបរតែមានពលរដ្ឋតិចតួចណាស់បានមករៀននិងប្រឡង។លុះពេលដែលច្បាប់ចរាចរថ្មីមានស្ថានភាពផាក់ពិន័យដាក់ទោសធ្ងន់ធ្ងរចាប់ពីថ្ងៃទី1ធ្នូ2016តម្រូវអោយអ្នកបើកបរត្រូវមានប័ណ្ណបើកបរទើបពួកគាត់សម្រុកមករកទើបលោក ចាប់ផ្តើមបើកការបណ្តុះបណ្តាលពីថ្ងៃទី28ធ្នូនេះតទៅ។
លោកបានបន្តអំពាវនាវដល់ពលរដ្ឋចូលមកដាក់ពាក់រៀននិងប្រឡងយកប័ណ្ណបើកបរអោយបានគ្រប់គ្នាដោយពុំគិតថ្លៃ។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យសង្ឃឹមថាកហរោយពីបងប្អូនបាននិងយល់ដឹងពីច្បាប់នេះនិងធ្វើអោយគ្រោះថ្នាក់ចរាចរថយចុះខណះឆ្នាំ2015ការគ្រោះថ្នាក់ចរាចរកើនឡើងរហូតស្លាប់ក្នុងមួយថ្ងៃពី5ទៅ6នាក់ហើយអាចជាស់ផុតពីការផាក់ពិន័យនៅពេលខាងមុខ៕