អ្នកញៀន​ល្បែង ស៊ីសង​លេខ ឆ្នោត​៤​នាក់​ត្រូវបាន ប៉េអឹម​ខេត្ត​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖ កាលពី​ចុង​ស​ប្តា​ហ៏​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​ឆ្នោត​យួន​)​មួយកន្លែង នៅក្នុង​ក្រុង​សៀមរាប​។​20151226_171157​ ​ហេតុ​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ឆ្នោត​)​មួយកន្លែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៥​ស្ថិតនៅ​ពី​ខាងលិច​ផ្សារ​សម្តេច​តេ​ជោ​ដើម​ក្រឡាញ់ ក្នុង ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​។​
​ ​លោក​វរសេនីយ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ក្នុងការ​ចុះបង្ក្រាប​ករ​ណី​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ គឺ​យោងតាម​បទបញ្ជា​លោក ឧ​ត្ត​ម​សេនីយ​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​កម្លាំង​ក្រោម​ឱវាទ ចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ញៀន​ល្បែង​និង​មេ​កន្ទុយលេខ ប្រុស ស្រី ចំនួន​៤​នាក់ រួច​បញ្ជូន​មកកាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ​។​លោក​បន្តថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកញៀន​ល្បែង​(​ឆ្នោត​)​និង​មេ​ឆ្នោត ខាងលើ មាន​ទី​១/​ឈ្មោះ​
​ចាន់ ប៊ុន​ថង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ (​មេ​ឆ្នោត​)​រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ទី​២/ ឈ្មោះ ទៀង ទី​ណុ​ច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​អ្នក​ចាក់​)​ស្នាក់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ទី​៣/​ឈ្មោះ ក្រូច ស្រី​ញ្ញា ភេទ​ស្រី អាយុ​២១​ឆ្នាំ​(​អ្នក​ចាក់​) រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប និង​ទី​៤/ ឈ្មោះ មាស កុសល ភេទ​ស្រី​អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​អ្នក​ចាក់​) ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមានៈ​អា​ញ្ញា​ប័ណ្ណ បើក​ឱ្យ​លក់​ឆ្នោត​ខ្មែរ​ចំនួន​១​សន្លឹក​,​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​,​ទូរស័ព្ទដៃ​សម្រាប់​មើល​លេខឆ្នោត​ចំនួន​១​គ្រឿង​,​ប្រាក់​ខ្មែរ​ចំនួន​១​លាន​៥៣​ម៉ឺន​រៀល​,​ប្រាក់​ដុល្លារ​ចំនួន​១២៨​ដុល្លារ​,​និង​សម្ភារៈ​សម្រាប់​កត់​ឆ្នោត​មួយចំនួន​ផងដែរ​។​
​ ​លោក​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕