ជនសង្ស័យ​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ ខេត្តសៀមរាប

0

​ខេត្តសៀមរាប៖​កំ​លាំ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួមសហការ​ជាមួយ​កំលាំង​ការិយាល័យ​អន្តរា​គម​ន៏​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​រក្សាទុក​និង​ចាត់ចែង​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​IMG-20151227-WA0019ស្ថិតនៅ​ភូមិ​ទ្រាំង សង្កា​ត ស្លក្រាម ក្រុង​សៀមរាប​កាល ម៉ោង​១៣ និង​៤០​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​។​
លោក​វរសេនីយ ទោ អ៊ុ​សា​អាត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​អោយដឹងទៀតថា​
​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់​ព័ព​ន្ឋ​និង​ករណី​រក្សាទុក​និង​ចាត់ចែង​អោយ​​ប្រើប្រាស់​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន រួមមាន​ទី​១​ឈ្មោះ​ឌួង​ពិន ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៨៤​មុខរបរ​​កម្មករសំណង់ នៅ​ភូមិ ព្រះ​ត្រពាំង ឃុំ ព្រែក កំ​ពិស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួន​នូវ​​ម៉ោង​៣​និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៧ ខែធ្នូ ២០១៥ ទី​២​ឈ្មោះ ហ៊ាង សុ​ភ្តះ ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៨៧ មុខរបរ​កម្មករសំណង់ នៅ​ភូមិ ថ្នល់ទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​​ទី​៣​ឈ្មោះ សុ​នភា​រិ​ន ភេទ​ប្រុស កើត​នូវ​ឆ្នាំ ១៩៩៦​មុខរបរ​កម្មករសំណង់ ភូមិ​ដំបូក​ខ្ពស់ ឃុំ​ដំបូក​ខ​ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត ឃាត់ខ្លួន នូវ​ម៉ោង ៤​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៧ ហើយ​​សមត្ថកិច្ច​យើង​ឆែកឆេរ​រកឃើញ​នៅ​សា​ធាតុ​ញៀន ហៅ​ម៉ា​ទឹក កក ចំនួន ០៧​កញ្ចប់ តូច ស្មើ​និង​១​ក្រាម ទាំង​សំបក ទូរស័ព្ទដៃ ចំនួន ៦​គ្រឿង រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​​សួរនាំ​។​
លោក​វរសេនីយ ទោ អ៊ុ​សា​អាត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ច​ក់​ដែរ​ថា បទ​
​ល្មើស​គ្រឿងញៀន​លោក​នូវតែ​បន្តធ្វើ​ការបង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម មិន​ថា​មុខសញ្ញា​តូច​ឬ​ធំ​នោះ​​ជាក់ស្តែង​ដូច​រូបភាព​ក្រុម​ជួញដូរ​កញ្ឆា​ក្រៀម​នេះ​ជាដើម ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​វត្ថុ​​ជា​គ្រឿងញៀន បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​ចាត់ការ​បន្ត​៕