ខេត្តសៀមរាប៖ ពិធីចុះអនុស្សរណៈ លើលិខិតផ្តួចផ្តើ ស្តីពីការបង្កើតទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចជាដៃគូរ រវាងទីក្រុងឈីងដាវ ខេត្តសានទុង នៃសាធា រណរដ្ឋប្រជាមានិតចិន និង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។ ការចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៊ុន ថាប្ញទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ភាគី ខេត្តសៀមរាប និង លោក លី ឈុន លេខាបក្សក្រុងឈីងដាវ ខេត្តសានទុង ភាគី ចិន រួមទាំងសហការីទាំងពីរ ភាគីផងដែរ ។
មានប្រសាសន៍នោះដែរលោក នូ ផល្លា បានលើកឡើងពីគោលបំណង នៃការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រី ភាព រវាងក្រុងឈីនដាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តសៀមរាប ក្រោមការចង្អុល បង្ហាញពីសំណាក់ឯ.ឧ យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជន បទ ដែលកាត់តែធ្វើឲ្យចំណងទំនាក់ទំនងប្រទេសទាំងពីរ ដែលមានតាំងពីសម័យកាលដ៏យូរលង់ នៃសម័យអាណា ចក្រអង្គរ រហូតមកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តម បានបន្តទៀតថា គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ក្នុងការបើក ទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឲ្យកាន់តែតឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជាសំខាន់វារីអគ្គិសនី វិស័យឧស្សាហកម្ម និង លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ជូន អំពីអ្នក វិនិយោគឯកជនចិន មកវិនិយោគនៅកម្ពុជា ក្នុងនោះខេត្តសៀមរាប មាន៦៥ក្រុមហ៊ុន ហើយខេត្តបានចងសម្ព័ន្ធជា មួយខេត្ត ក្រុងចំនួន៧ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានលើកឡើងពីកំណើននៃភ្ញៀវទេសចរណ៍ដែល ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាបផងដែរ ។
មានប្រសាសន៍នោះដែរលោក លី ឈុន ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រនៃក្រុងឈីនដាវ ដែលជាក្រុង ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសចិន ដែលមានប្រជាពលរដ្ឋប្រមាណជាង ៩លាននាក់ ហើយប្រទេសចិនក៏មាន ទំនាក់ទំនងជាមួយកម្ពុជា តាំងពីសម័យកាលយូលង់មកហើយ រហួតមកដល់បច្ចុប្បន្ននេះរដ្ឋាភិបាលនៃប្រទេសទាំង ពីរបានកាន់តែធ្វើឲ្យទំនាក់ទំនងប្រទេសយើងទាំងពីរមានការទ្វេរឡើងទៀតផង ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា កិច្ចផ្តួចផ្តើមក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងឈីនដាវ និង ខេត្តសៀមរាប ដោយផ្តោតទៅលើវិស័យ វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និង សណ្ឋាគារ ។ ក្នុងនោះគណៈប្រតិភូក៏បានអញ្ជើញប្រតិភូខេត្តសៀមរាប អញ្ជើញ ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុងឈីនដាវ ខេត្តសានទុងផងដែរ ។
ដើម្បីលើកកម្ពស់ទំនាក់ទំនង និង ឈានទៅផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្មទៅវិញទៅមក រវាងក្រុងឈីនដាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់នូវឱកាសធ្វើពាណិជ្ជកម្មរវាងខេត្តក្រុងទាំងពីរ ដោយឈរលើមូលដ្ឋាននៃសមភាព ដើម្បីផលប្រយោជន៍ គ្នាទៅវិញទៅមក ។ ក្នុងនោះភាគីទាំងពីរក៏បាន ធ្វើកិច្ចចុះហត្ថលេខា ដោយបានឯកភាពគ្នាទៅលើ ៨ចំណុច ក្នុងកិច្ច ផ្តួចផ្តើមនៃការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចជាដៃគូរ ក្នុងផលប្រយោជន៍របស់ប្រជាជននៃខេត្តក្រុងទាំងពីរ សម្រាប់ ទៅពេលអនាគតផងដែរ ៕