ខេត្តកំពង់ឆ្នាំង៖ អ្នកជូញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង
និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការ ឡោមព័ទ្ធចាប់ខ្លួនបាននៅក្នុងលំនៅដ្ឋានក្នុងពេលធ្វើសកម្មភាពជួគដូរគ្រឿងញៀន ដោយរឹបអូសបានថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ធំនិងតូច។ ករណីបង្ក្រាប់នេះបានធ្វើឡើងនៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងខេត្ត បានអោយដឹងថា៖ ជនសង្ស័យ
ជាអ្នកជួញដូរគ្រឿងញៀនខាងលើនេះមានឈ្មោះ វ័ន្ត ហៃ អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាមុខសញ្ញាជួញដូរនិងចែកចាយលក់ដូរថ្នាំញៀន។ មុនពេលចាប់ខ្លួនរូបគេកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងលំនៅដ្ឋាន ហើយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងនិងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការគ្នាឡោមព័ទ្ធចាប់ខ្លួនបានតែម្តង ដោយដកហូតបានថ្នាំញៀនម៉ាទឹកកកបាន១កញ្ចប់ធំនិង២កញ្ចប់តូច កាំបិតចុងស្រូចធំមួយ និងសំភារៈសំរាប់ច្រក់និងជក់ថ្នាំញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ថ្នាំញៀនម៉ាទឹក១កញ្ចប់ធំគេទិញមកមានតំលៃ១លានរៀល ចំណែកកញ្ចប់២តូច ទិញមកក្នុងមួយកញ្ចប់តំលៃ១៥ ដុ ល្លា។ដោយឡែកសមត្ថកិច្ចបានថ្លឹងថ្នាំញៀនទាំង៣កញ្ចប់នេះលើជញ្ជីងអេឡិចត្រូនិចមា នទំងន់៣,០៣មីលីក្រាម។
ជនសង្ស័យរូននេះនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿងតាមនិតិវិ
ធីបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំង ដើម្បីផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕