ព្រះរាជា​អាជ្ញារ​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពាក់​ព័​ន្ឋ​នឹង​លក់​របស់បុរាណ​

0

​កំពង់ធំ​. លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បានប្រគល់​ភារៈកិច្ច​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​ឌឺ​បេ​ជើងគោគ ខេត្តកំពង់ធំ និង​កម្លាំង​នៃ​អធិការ​ង ស្រុក​សណ្តាន់ ស្ទាក់ចាប់​ជនសង្ស័យ​ចំនួន​៣​នាក់

ពាក់​ព័​ន្ឋ​នឹង​លក់​ក្បាល​អ្នកតា និង​វត្ថុ​បុរាណ ដែលជា​មុខសញ្ញា​ដើរ​ឆបោក​លក់​ក្បាល​អ្នកតា​មក​យូរហើយ ទើប​លោក​ប្រះ​រាជអាជ្ញារ ធ្វើជា​អន្ទាក់​យកលុយ​កូប​ពី​ចំនួន ១០០០០​ដុល្លា​ជា​ធ្នាក់​សម្រាប់​ការ​ណាត់​ទិញ​ពី​ជនខិលខូច​ទាំងនេះ​។​
​ហេតុ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ចំនុច ចំនុច​ភូមិ រការ​ជួរ ព្រំប្រទល់ ឃុំ​គោល និង ឃុំ ក្លែង ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​. កាលពី​វេលា​ម៉ោង ១១.៣០​នាទី ហើយ​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​៣​នាក់ និង​វត្ថុតាង​មាន​រូប​បដិមាករ ចំនួន​៧​អង្គ យកមក​រក្សាទុក ចំណែក​មនុស្ស​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​. ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តុលាការ ។​
​លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា មុខសញ្ញា​ជនសង្ស័យ​នេះ គឺ​ត្រូវបាន​តាមដាន​មក​យូរហើយ គឺជា​មុខសញ្ញា​សំខាន់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លក់​ក្បាល​អ្នកតា ទើបតែ​ពេលនេះ​ទើប​សមត្ថកិច្ច​អាច​ឃាត់ខ្លួន​បាន លោក​បាន​បន្តថា​សម្រាប់​វត្ថុតាង​ដែល មាន​រូប​បដិមា​ករទាំង​៧​អង្គ​នេះ​បើតាម​ជំនាញ​សណ្ឋាន​ថា គឺជា​របស់​សុទ្ធ​.​សម្រាប់​ជនសង្ស័យ​ទី​១ ឈ្មោះ ហៀ​ត ទី​២ ឈ្មោះ​ញៀន ញ៉ិល និង​អ្នក​ទី​៣ ពុំ​ស្គាល់​អត្តសញ្ញាណ​។
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា បាន​អគុណ​ចំពោះ​សមត្ថកិច្ច ដែល​បាន​សហការ ក្នុង​កិច្ចប្រតិបត្តិការ​ចាប់​ជន ខិលខូច​បានសម្រេច ដែលជា​មុខសញ្ញា​មក​យូរហើយ ទើបតែ​ពេលនេះ ទើប​ចាប់​ឃាត់ខ្លួន​បានសម្រេច ។​
​ប្រភពព័ត៌មាន​ចុងក្រោយ ជនសង្ស័យ​ទាំង​៣​នាក់ កំពុងតែ​រត់ការ​ដោះចេញ​ពី​សំណាញ់​ច្បាប់ ដោយ​សំអាង ទៅលើ​សាច់ញ្ញាតិ​របស់​អ្នកធំ​នៅ​ពីក្រោយ​ខ្នង ។
​ដោយ ប៊ុន រដ្ឋា photo_2015-12-28_22-05-42 photo_2015-12-28_21-55-09 photo_2015-12-28_21-55-00