សៀមរាប៖ មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាបបានចុះត្រួតពិនិត្យធ្វើតេសម្ហូបអាហាណាដែលគ្មានគុណភាព និង អានាម័យល្អ។ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងផ្សារពួក ស្រុកពួក ខេត្តសៀមរាប និងផ្សព្វផ្សាយចែកជួននៅស្លាកសញ្ញានៃការប្រើប្រាស់ និង ទិញផលិតផលសម្រាប់
បរិភោគឧបភោគ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងនិងយល់ច្បាស់ មុននិងទិញផលិតផលអ្វីមួយត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ ចៀសវាងនៅផលបះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោក ព្រុំ ដូលីន ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាបបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលរបស់លោក បានធ្វើការត្រួតពិត្យនិងធ្វើតេសលើម្ហូបអាហានៅតាមបណ្តាផ្សារនានាជាច្រើនលើកច្រើនសាររួចមកហើយ ជាពិសេសគឺនៅផ្សារពួកនេះតែម្តង ឃើញថា បងប្អូនអាជីករ អ្នកលក់ដូរព្រមទាំងប្រជាពលរដ្ឋពួកគាត់ បានយល់ដឹងច្រើនជាងមុនចំពោះបញ្ហាការលក់ដូរនិងការទិញព្រមទាំងផ្នែកអានាម័យក្នុងការលក់ដូរឬរបស់របរប្រើប្រាស់សម្រាប់ម្ហូបអាហាបរិភោគ ការចែកជូននៅស្លាកសញ្ញានេះ គឺសម្រាប់ឲ្យបងប្អូនមើលមុននិងទិញហើយត្រូវជ្រើរើសយកផលិតផលណាដែលគ្មានជាតិគីមីនិងមានគុណភាពល្អ ស្លាកសញ្ញាទាំងអស់នេះត្រូវបានបិតភ្ជាប់ទៅនិងជញ្ជាំងតាមតូបក្នុងផ្សារ ដើម្បីឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅទីនោះបានយលដឹងផង។ ខាងក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ នីហរណ៏ អាហរណ៏ និង បង្កា្របការក្លែងបន្លំ កាំកុងត្រូល បានដាកចេញនៅស្លាកសញ្ញាស្តីពីឥវ៉ានម្ហូបអាហាណាដែលខូចគុណភាពនិងមានគុណភាពឲ្យដំណើរការចរាចរណ៏នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និង បានណែនាំពន្យលពីផលបះពាល់សុខភាដល់ពប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ធ្វើយ៉ាងណាឲ្យមានការរិតបន្តឹងនៅរបស់ដែលត្រូវនាំចូលពីបណ្តាប្រទេសជិតខាងនិងនៅក្នុងស្រុកយកមកដាក់លក់នៅលើទីផ្សារឲ្យមានគុណភាពល្អមិនបះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ៕ ដោយ ស៊ាន ផាត




































