កោះប្រជុំអ្នករត់ម៉ូតូឌុបសហការផ្តល់ព័ត៌មានសន្តិសុខជូនសមត្ថកិច្ចប៉ូលីស

0

បន្ទាយមានជ័យ ៖ អ្នករត់ម៉ូតូឌុបក្នុងខេត្តបន្ទាយមានជ័យចំនួន២៣៧នាក់ ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ចើញចូលរួមប្រជុំ ដើម្បីផ្តល់ព័ត៍មាន ទប់ស្កាត់បទល្មើសនានាក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅស្នងការេដ្ឋាន20151227_IMG_4674នគរបាលខេត្តបន្ទាយមានជ័យ ។លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា នេះគឺជាការជួបជាមួយក្រុមអ្នករត់ម៉ូតូឌុបលើកទី២ ហើយសម្រាប់ការងារពង្រឹងបញ្ហាសន្តិសុខ នៅខេត្តបន្ទាយមានជ័យ ពីព្រោះបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរជាអ្នករត់ម៉ូតូឌុបតែងស្គាល់ភូមិសាស្រ្តច្រើន ហើយអាចក្តាប់បានព័ត៌មានជាក់ស្តែងតាមមូលដ្ឋានជារៀងរាល់ថ្ងៃ ដូចជាគ្រឿងញៀន ចោរកម្ម ប្លន់ ក្មេងទំនើងអុកឡុក ក៏ដូចជាល្បែងស៊ីសងខុសច្បាប់នោះ ត្រូវជួយរាយការណ៍ជូនលោកផ្ទាល់ តាមរយៈលេខទូរស័ព្ទដែលលោកបានចែកជូន ។លោកបន្តថា ការចូលរួមចំណែករបស់អ្នករត់ម៉ូតូឌុប ពិតជាមានសារសំខាន់ណាស់ពីព្រោះបងប្អូនទាំងអស់ គឺជាអ្នកពាក់ព័ន្ធសកម្មភាពទាំងឡាយប្រចាំថ្ងៃតាមមូលដ្ឋាន ហើយមាននៅគ្រប់កន្លែងទៀត ។ក្រោយបញ្ចប់ការជួបសំណេះសំណាល លោកស្នងការ ក៏បានចែកសារុង និងថវិកាម្នាក់ៗ ៥០០០រៀលផងដែរ ទុកជាទ្រនាប់ដៃ ។សូមបញ្ចាក់ថា ក្នុងអំឡុងពេលដែលលោកឧត្តមសេនីយ៍ទោ អាត់ ខែមធ្វើជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកតែងប្រើគ្រប់វិធីក្នុងការបង្ក្រាប និងទប់ស្កាត់គ្រប់បទល្មើសដែលកើតមានឡើងក្នុងខេត្តបន្ទាយមានជ័យ ដែលជាហេតុធ្វើអោយបទល្មើសក្នុងខេត្ត មានការថយចុះ និងប្រជាពលរដ្ឋមានភាពកក់ក្តៅ និងការទុកចិត្ត និងជឿជាក់មកលើសមត្ថកិច្ចប៉ូលីស ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនពួកគាត់ ៕20151227_IMG_4674 20151227_IMG_4676 20151227_IMG_4675