កំពត ៖ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានមានប្រសាសន៏សំណូមពរដល់ស្នងការដ្ឋាននរគបាលខេត្តកំពត ទី១ សូមសំណូមពរអោយស្នងការដ្ឋាននរគបាល បន្តរសហការល្អជាមួយនិងមន្ត្រី របស់បណ្ឌិត្យសភានរគបាលកម្ពុជានៅពេលចុះមកធ្វើ
ការទំនាក់ទំនង ស្រាវជ្រាវ ប្រមូលព័ត៌មានអំពីការបណ្ដុះបណ្ដាល ។ ទី២ សូមអោយចាត់បញ្ជូនមន្ដ្រីមកសិក្សា ត្រូវគោរពតាមកល្ខខណ្ឌ របស់បណ្ឌិត្យសភា ។ ទី៣ ត្រូវចូលរួមដាក់ទណ្ឌកម្មចំពោះមន្រ្ដីណាដែលមិនគោរពវិន័យ ដែលត្រូវបានសាលាលុបឈ្មោះពីការសិិក្សារ ។ ទី៤ សូមអោយផ្ដល់ឪកាស និង ផ្ដល់អាទីភាពក្នុងការតែងតាំងមុខដំណែងដែលទំនេរ ជូនដល់មន្រ្ដីនរគបាល និងមន្រ្ដីពន្ធនាគារ ដែលទទួលវិញ្ញាបនបត្រសិក្សាវគ្គបណ្ដុះបណ្ដាលតាមឋានានុក្រមទាំងបីកម្រិត ពីបណ្ឌិត្យសភានគរបាលកម្ពុជា ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានសំណូមបែបនេះ ក្នុងពីធី ផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការបើកវគ្គស្តីពីការបណ្តុះបណ្តាលតាមឋានានុក្រមនៅបណ្ឌិត្យសភានគរបាលកម្ពុជានៅរសៀលថ្ងៃទី២៥.១២.២០១៥នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពតដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តមន្ត្រីជាន់ខ្ពស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការ ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុងស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុប ២៤៥នាក់។បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រីម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពត ឯកឧត្តម ស៊ុក សារ៉ាដ អភិបាលរងខេត្តបានមានប្រសាសន៍អបអរសាទរនិង វាយតំលៃខ្ពស់សមិទ្ធផលការងារដែលស្នងការដ្ឋាននគរបាលខេត្ត សំរេចបាន ក្នុងឆ្នាំ២០១៥ និង ផ្តល់អនុសាសន៍មួយចំនួនដែលកងកម្លាំងត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អថែមទៀត ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា គោលបំណងពិធីនេះគឺដើម្បី ផ្សព្វផ្សាយ និង ជំរុញការអនុវត្តសារាចរណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីការអនុវត្តប្រកាសបើកវគ្គបណ្ដុះបណ្ដាលតាមឋានានុក្រមទាំង៣កម្រិតគឺ កម្រិតទី១ វគ្គបណ្ដុះបណ្ដាលថ្នាក់ស្នងការ ប្រធាននាយកដ្ឋាន កម្រិតទី២ វគ្គបណ្ដុះបណ្ដាលថ្នាក់អធិការ នាយការិយាល័យ កម្រិតទី៣ វគ្គបណ្ដុះបណ្ដាលថ្នាក់នាយប៉ុស្ដិ័ នាយផ្នែក ដើម្បីបំប៉នសមត្ថភាពដឹកនាំ សមត្ថភាពជំនាញ និងពង្រឹងឥរិយាបទ ដល់មន្រ្ដីនរគបាលជាតិ មន្រ្ដីពន្ធនាគារ ដែលមានស្នាដៃឆ្នើម មុនទទួលបានការតែងតាំងមុខតំណែងថ្មី ។ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានពន្យល់អំពីពីទិសដៅសារៈសំខាន់នៃសារាចរណែនាំដើម្បីអោយមន្រ្តីនរគបាល នៃស្នងការដ្ឋាននរគបាលខេត្តកំពត យល់ច្បាស់និងចូលរួមអនុវត្តន៍ឲ្យបានល្អ ៕



































