ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតត្រឹមអាយុ៤៩ឆ្នាំ ដោយខ្លួនឯងយកខ្សែក្របីឡើងដើមអំពឹលទាកកសម្លាប់ខ្លួន ព្រោះតែវិបត្តិជំងឹប្រចាំកាយឈឺចាប់រាល់ថ្ងៃ។ ហេតុកានេះបានកើតឡើងកាលពីមោ៉ង៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភួមិកំរ៉ែង ឃុំស្វាយស
ស្រុកក្រគរ ខេត្តពោធិ៍សាត់។អាជ្ញាធរក្នុងភួមិកំរ៉ែងបានឲ្យដឹងថាជនរងគ្រោះដោយអត្តឃាតខ្លួនឯងឈ្មោះ ជួន ច្រឹប អាយុ៤៩ឆ្នាំ ភេទស្រី រស់នៅភួមិកើតហេតុខាងលើ។បើតាមអាជ្ញាធរភួមិទទួលព័ត៍មានពីក្រុមគ្រួសារស្រ្តីរងគ្រោះបាននិយាយថា ស្រ្តីនេះមានជំងឺរាំុរ៉ៃប្រចាំកាយជាយូឆ្នាំហើយ ដោយជំងឺនេះធ្វើទុកគេរូបគេឈឺចាប់ពេញរាង្គកាយតែម្ដង ហូបក៍មិនបានសម្រានក៍មិនលក់ស្រួល ឈឺស្រែកថ្ងូររាល់យប់ ដោយនៅមុនពេលកើតហេតុក្បាលព្រលប់ឃើញគាត់ដេករអ៊ូរទាំក្នុងផ្ទះ ជាមួយគ្រួសារដូចរាលសព្វដង។ ហើយទំនងជាចូលរំលងទាបភ្លឺនោះ ចំពេលក្រុមគ្រួសារដេកលង់លក់ស្រ្តីខាងលើក៍បានក្រោកពីដំណេក ចុះទៅដីទាញខ្សែក្របីដើរទៅដើមអំពឹលក្បែរផ្ទះក៍ចងក៍សម្លាប់ខ្លួន ទើបព្រឹកឡើងក្រុមគ្រួសារភ្ញាក់ពីដំណេកទើបឃើញស្រ្តីរូបនេះបានអត្តឃាតខ្លួនឯងស្លាប់បាត់ទៅហើយក៍មានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។ក្រោយពេលជនរងគ្រោះត្រូវក្រុមគ្រួសារយកសពពីដើមអំពឹលដាក់តំកល់លើផ្ទះដើម្បីធ្វើបុណ្យនគរបាលផ្នែកជំនាញក៍បានធ្វើកាពិនិត្យ បានឲ្យដឹងថាស្រ្តីនេះពិជាតូចចិត្តនិងមានជំងឺក៍បានសម្លាប់ខ្លួនឯងពិតប្រាកដមែនដោយប្រើខ្សែនីឡុងចងក្របីឡើងដើមអំពឹលកំពស់២មែ៉ត្រយកខ្សែក្របីនោះទាក់កចង់និងមែកអំពឹលទម្លាក់ខ្លួនស្លាប់តែម្ដង៕




































