ប្រធានគណបក្សខេត្តជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកទឹកផុសពង្រឹងការងារបក្ស

0

 

ខេត្តកំពង់ឆ្នាំង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុសនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា៣ស្រុកទឹកផុសចំនួន៤៣៥នាក់ដើម្បីជំរុញអោយមានការចូលរួមការអភិវឌ្ឍន៍សង្គម និងអនុវត្តន៍គោលនយោបាយកំណែទំរង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនលើគ្រប់វិស័យនាពេលអនាគត។ឯកឧត្តម ឈួរន្ទឌឿនបានថ្លែងថា ៖  គណបក្សប្រជាជនកម្ពុជាក្រោយពីបានរំដោះ ប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថៃ្ងទី៧ខែមករាឆ្នាំ១៩៧៩ ក្នុងរយៈពេល៣៦ឆ្នាំមកនេះធ្វើអោយប្រជាពលរដ្ឋរស់រានមានជីវិតថ្មី និងបានចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ។រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួប​បង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយ​ប្រទេ​ស​កម្ពុជាមានសុខសន្តិភាព ស្ថេរភាព​នយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អ​ប្រសើរ ធ្វើអោយមាន​ការ​អភិវឌ្ឍន៍លើគ្រប់​វិស័យគួរអោយ​មោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថេរភាពម៉ាក្រូសេ​ដ្ឋ​កិច្ចដែល​ទ្រទ្រង់​ដល់ការរីកចំរើននៃវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ និងរក្សាបាន​នូវអត្រា កំណើនកំណើនសេដ្ឋកិច្ចបានល្អប្រសើរហើយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានយក​ចិត្តទុក​ដាក់​លុបបំបាត់នូវស្នាមបែកបាក់​នៅក្នុង​សង្គម​ជាតិធ្វើ អោយមានធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាង​ប្រទេសអោយកាន់តែមានការរីក​ចំរើនថែមទៀតនាពេលអនាគត។            ឯកឧត្តមឈួរច័ន្ទឌឿន ក៏បានផ្តាំផ្ញើរផងដែរដល់សមាជិកសមាជិកាទាំងអស់ត្រូវចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំកូនចៅកុំអោយធ្វើខ្លួនជាក្មេងទំនើង  ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង  ត្រូវសហការណ៍រាយការណ៍បានទាន់ពេលវេលាជូនសមត្ថកិច្ចពីសកម្មភាពជនល្មើសដើម្បីចាប់មកផ្តន្ទាទោសអោយបានទាន់ពេលវេលាមិនត្រូវជឿលើការឃោសនាបោកបញ្ឆោតរបស់ជនអគតិដែលផ្សព្វផ្សា យព័ត៌មានលាភពណ៌បង្កអោយមានអស្ថេរភាពក្នុងសង្គមជាពិសេសសមាជិកសមាជិការគណបក្សទាំងអស់ត្រួវសាមគ្គីគ្នាធ្វើការងារអោយប្រជាជនមានទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា   ដោយចូលរួមបោះជូនគណបក្សនៅក្នុងឆ្នាំ២០១៧និងឆ្នាំ២០១៨ខាងមុខនេះអោយបានជោគជ័យ៕៤ ៣ ១