សំណង់ការ៉ាសសាំង បើនៅតែបន្តធ្វើការសាងសង់ បឹងព្រែកទប់និង ក្លាយទៅជាបឹងស្តុបកាកសំណល់ប្រេងឥទ្ទនៈយ៉ាងពេញបន្ទុក

0

ខេត្តព្រះសីហនុ៖ បឹងព្រែកទប់ដែលជាបឹងស្តុបទឹកស្អាតសំរាប់មនុស្សទូទាំងក្រុងព្រះសីហនុប្រើប្រាស់ កំពុងប្រឈម ការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅការបង្ហូរកាកសំណល់ប្រេងឥទ្ទនៈគ្រប់ប្រភេទ បើ អាជ្ញាធរក្រុង ក៍ដូចអាជ្ញាធរខេត្តព្រះសីហនុមិនបានធ្វើការពិចារណាច្បាស់លាស់ ហើយ20151224_160353_resizedនៅតែអនុញាត្តិ ឲ្យសំណង់ការ៉ាស់សាំងដ៍ធំមួយបន្តការសាងសង់នៅលើដីតំបន់បឹងព្រែទប់ ពីព្រោះនៅជុំវិញសំណង់ មួយ នេះមានអូរបង្ហូរទឹកពទ្ធ័ជុំវិញចំនូន ពីរដែលជាអូរធំបំផុតក្នុងការនាំទឹកភ្លៀងទៅកាន់បឹងព្រែកទប់។.លោក លី វ៉ាន់ដា អភិបាលរងក្រុងព្រះសីហនុ ជុំវិញបញ្ហារសំណង់ខាងលើនេះបានបញ្ជាក់ប្រាប់ ឲ្យដឹងថាសំណង់ខាងលើនេះបច្ចុប្បន្ន ម្ចាស់សំណង់កំពង់ រត់ការសុំច្បាប់និងបាន ឆ្លងកាត់ការឯកភាព ពីរថ្នាក់ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ រហូតដល់មន្ទីរភូមិ បាលក្រុងព្រះសីហនុស៊ីញ៉េររូចរាល់ អស់ ហើយ និងបានបញ្ជូញបន្តទៅលោក អភិបាលក្រុងព្រះ សីហនុ ដើម្បី ពិនិត្យសម្រេចផងដែរ ហើយ ចំពោះការឯកភាពរបស់ លោកអភិបាលក្រុងយ៉ាងណានោះលោក មិនដឹងទេ។.លោក អ៊ី សុខឡេង អភិបាលនែគណៈអភិបាលក្រុងព្រះសីហនុបញ្ហារសំណង់ការ៉ាសសាំង ខាងលើនេះ ក៍បានធ្វើការបញ្ជាក់ផងដែរថាលោកបានឲ្យមន្រ្តីជំនាញពាក់ពន្ធ័ចុះទៅពិនិត្យមើលជាក់ ស្តែងរូចរាល់ហើយ ប៉ុន្តែរបច្ចុប្បន្នឯកសារសុំច្បាប់អនុញាត្តិ លោកមិនទាន់សម្រេចស៊ីញ៉រ ឲ្យនៅ ឡើយ ទេ។ ចំពោះការលើកឡើងពីសំណាក់មហាជនជាច្រើន ពាក់ពន្ធ័ស្តីពីរការប្រឈមផល ប៉ះពាល់ ដល់ បរិស្ថាន បឹងព្រែកទប់ លោក អ៊ី សុខឡេង បានធ្វើបញ្ជាក់យ៉ាងច្បាស់ថា បើការសម្រេចរបស់លោក អនុញាត្តិឲ្យ ច្បាប់សំណង់ខាងលើនេះ វាបង្ករផលប៉ះពាល់ផលប្រយោជន៍ច្រើនសំរាប់ប្រជាពលរដ្ឋ លោកដាច់ខាត មិន ស៊ីញ៉េរ ឲ្យនោះឡើយ។លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរ ឧស្សាហកម្មនិងសប្បកម្មខេត្តព្រះសីហនុ ដែលជាសមាជិក អចិន្ត្រ័យក្នុងការគ្រប់គ្រង់បឹងព្រែកទប់(បឹងស្តុបទឹកស្អាត់)បានលើកឡើងថាសំណង់ការ៉ាស់សាំងខាងលើនេះនៅពេលធ្វើការសាងសង់រូច ហើយចាប់ផ្តើមធ្វើអាជីវកម្មលក់ប្រែងឥទ្ទនៈ វានិងអាចបង្ករផល ប៉ះពាល់ដល់បរិស្ថានបឹងព្រែកទប់ក្នុងកំរិតខ្ពស់បំផុត ពីព្រោះនៅជុំវិញសំណង់មួយនេះសុទ្ធសឹងជាអូរ ធំៗបង្ហូរទឹកចាក់ចូលទៅបឹងព្រែកទប់ទាំងអស់ ដោយការសំណង់ប្រេងឥទ្ទនៈគ្រប់ប្រភេទតិចឬច្រើន វានិងហូរចាក់ចូលទៅក្នុងអូរ ហើយទឹកអូរនិងហូរនាំកាកសំណល់ទាំងនោះទៅដល់ផ្ទែបឹងតែម្តង ដល់ ពេលនោះបរិស្ថានផ្ទែបឹងទាំងមូលនិងពោរពេញទៅដោយកាកសំណល់ប្រេងឥទ្ទនៈយ៉ាងពេញបន្ទុក ហើយទឹកបឹងក៍មិនអាចប្រើប្រាស់បានតទៅទៀតដែរ។.លោក ប្រាក់ ប្រាកដ បានបន្តទៀតថាជុំវិញបញ្ហារនេះលោកនិងធ្វើរបាយការណ៍លំអិតដាក់ចូល ទៅអាជ្ញាធរក្រុងនិងខេត្តព្រះសឹហនុឲ្យបានជ្រាបដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់ក្នុងគោលដៅមិនឲ្យមានការសាងសង់ការ៉ាសសាំង នៅលើដីតំបន់បឹងព្រែកទប់តទៅទៀតនោះឡើយ។.គួរលិកផងដែរថា ថ្មីៗនេះរដ្ឋមន្រ្តីក្រសូងរៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់បាន ចេញ(សជណ)ស្តីពីរការហាមឃាត់ជាបណ្តោះអាសន្ននៅការចេញប្លង់កម្មសិទ្ទិក៍ដូចជាការអនុញាត្តិការសាងសង់សំណង់ផ្សេងៗនៅលើដីជុំវិញបឹងព្រែកទប់ដោយខ្លឹមសារនោះបានបញ្ជាក់យ៉ាងច្បាស់ថាការ ចេញប្លង់កម្មសិទ្ធិនៅលើដីតំបន់បឹងព្រែកទប់អាចដំណើរការឡើងវិញបានលុះត្រាតែអាជ្ញាធរខេត្តព្រះ សីហនុអនុវត្តន៍ឲ្យរូចរាល់នៅខ្លឹមសារ (ស.ជ.ណ) លេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២ របស់ទីស្តី ការ គណៈរដ្ខមន្រ្តីឲ្យហើយរូចរាល់ជាមុនសិន៕20151224_160353_resized 20151224_160414_resized 20151224_160401_resized