ខេត្តព្រះសីហនុ៖កិច្ចប្រជុំនេះបានធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី២៦.២៧ខែធ្នូឆ្នាំ២០១៥នៅក្នុងសណ្ឋាគារ(NEW HILL RESORTនិង SPA)ស្ថិតនៅលើភ្នំក្រុងព្រះសីហនុ។ដោយមានការអញ្ចើញចូលរូម ពីរសំណាក់ លោក លោកស្រី ជាមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា តំណាង ធនាគារកាណាឌីយ៉ា .ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ជាច្រើនរូប។
.លោក យី យ៉ូនរដ្ឋាលេខាធិការក្រសូងសង្គមកិច្ចអតីតយុវជននិងយុវនិតីសម្បទាបានមាន
ប្រសាសន៍ថា បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល គឺជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល ដែលមានតួនាទីរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយ របបសន្តិសុខ សង្គមសម្រាប់មន្ត្រីរាជការស៊ីវិល របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ និងកែទម្រង់ការផ្តល់សេវារបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកហើយក៍ជាគឺជានីតិបុគ្គល នៃច្បាប់សាធារណៈដែល មានស្វ័យ ភាពផ្នែកហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមអាណាព្យាបាលផ្នែកបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីត យុទ្ឋជន និងយុវនីតិសម្បទា និងស្ថិតនៅក្រោមអាណាព្យាបាលផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប.ជ.ស. មានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្តល់របបសន្តិសុខសង្គម ដែលមានតាវកាលិក ចំនួន ០៦ គឺ ៖ ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ មាតុភាព គ្រោះ ថ្នាក់ការងារ មរណភាព និងអ្នកនៅក្នុងបន្ទុក ស្របតាមគោលការណ៍អភិបាលកិច្ចល្អ មាន តម្លាភាព ប្រសិទ្ឋិភាពការទទួលខុសត្រូវខ្ពស់។ហើយសំរាប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ នាពេល នេះគឺធ្វើឡើងក្នុងគោលដៅរកចំណុចខ្សោយនិងចំណុចខ្លាំងដើម្បីអនុវត្តបន្តទៅឆ្នាំ២០១៦ទទូលបានជោគជ័យបន្ថែមទៀតដើម្បីបម្រើសេវាជូនមន្ត្រីរាជការស៊ីវិល និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ឲ្យកាន់តែមានប្រសិទ្ឋិភាព ជាពិសេស ចំពោះនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺ និងមានវ័យចាស់ជរាតាមបណ្តាលខេត្ត និងសាខាក្រុងស្រុកខណ្ឌរបស់ ប.ជ.ស. ។នៅក្នុងព្រឹកថ្ងៃបើកកិច្ចប្រជុំនេះដែរ ក៍មានធ្វើពីធីប្រកាស់ តែងតាំង លោក ម៉ែន សុចិត្រ តំណាងក្រសូងសង្គមកិច្ចអតីតយុវជននិងយុនិតសម្បទា ឡើងជានាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលសំរាប់អណត្តិទី៣បន្ថែមលើមុខងារបច្ចុប្បន្ន ជំនូនលោក សំហេង បុរស ដែលជាក្រុមព្រឹក្សាភិបាល នែបេឡាជាតិសន្តិសុខ សង្គម សម្រាប់មន្ត្រីរាជការស៊ីវិល៕