ខេត្តពោធិ៍សាត់៖ នៅលើស្ពានក្រគរកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងភួមិក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ គោយន្តកន្ត្រៃមួយគ្រឿងបានវេចង្កូតរេទៅឆ្វេងដៃ ឆ្លងផ្លូវអទិភាពក៍ត្រូវរថយន្តកាមរីមកច្រាស់ទិសបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើគោយន្តកន្ត្រៃនិងអ្នកជិះចំនួនបីរបួសធ្ងន់ពីនាក់និងស្រាលម្នាក់ស្ទះចរាចរណ៍មួយសន្ទុះផងដែរ។បើតាមសាក្សីនៅលាងម៉ូតូជាប់និងស្ពានកើតហេតុដែលបានឃើញហេតុការផ្ទាល់ភ្នែកនិយាយថា ដំបូងមុនពេលមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពាននេះ គេបានឃើញក្រុមជនរងគ្រោះទាំងបីនាក់បានបើកគោយន្តកន្ត្រៃលើផ្លូវជាតិដោយទិសដៅពីលិចទៅកើត ហើយមើលទៅមានស្ថានភាពលឿន ខណៈមកដល់លើស្ពានក្រគរចំនុចឧប្បហេតុនេះភ្លាម ទំនងជាសាងលេខបង្កើនល្បឿនខុសបច្ចែកទេស ក៍គោយន្តកន្ត្រៃនោះវេចង្កូតរេក្បាលគោយន្តទៅខាងឆ្វេងដៃ ចូលទ្រូងផ្លូវអទិភាពបោះគេ ។ ស្របពេលនោះសាក្សីដដែលបន្តថា ក៍មានរថយន្តកាមរីមួយគ្រឿងព័ណ៍សស្លាកលេខភ្នំពេញ 2AG.69-97 បានបោះពួយចរាចរណ៍មកពីទិសខាងកើតទៅលិចច្រាស់ទិសគ្នា ល្មមមកដល់ចំពេលដែលគោយន្តនោះងោកក្បាលចូលទ្រូងផ្លូវលើកណ្ដសលស្ពានចំនុចខាងលើក៍រថយន្តនោះបុកផាំងមួយទំហឹងពីមុខរថយន្តផ្នែកខាងឆ្វេងចំក្បាលគោយន្តនោះបណ្ដាលឲ្យគោយន្តនិងរថយន្តសងខាខូចខាតយា៉ងដំណំ ឯអ្នកបើកគោយន្តនិងអ្នកជិះបីនាក់របួសធ្ងន់និងស្រាលរណូករណែលលើស្ពាននោះតែម្ដង។
ក្រោយពេលកើតហេតុភ្លាមៗទីនោះប្រជុំជនផងក៍ភ្ញាក់ផ្អើលដល់អ្នកដំណើរនិងអ្នកនៅផ្សាក្រគររត់មកមើលឧប្បហេតុនេះ ក៍មានកាកក់ស្ទះចរាចរណ៍មួយសន្ទុះធំតែបាននគរបាលចរាចរណ៍ទីនោះរួមជាមួយកម្លាំរដ្ឋបាលប៉ុស្ត៍ជួយអន្តរាគម ក៍ដំណើរកាចរាចរណ៍ឡើងវិញ រូចក៍ធ្វើកាវាស់វែងយកវត្ថុតាងទាំងពីទៅកាន់អធិការដ្ឋាននគរបាលស្រុកក្រគរដោះស្រាយផ្លូវច្បាប់ពេលក្រោយ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់រូច។
លោក មោល សាវ៉ាន នគរបាលចរាចរណ៍ស្រុកក្រគរបានឲ្យដឹងថាបុរសជាជនរងគ្រោះទាំងក្នុងករណីនេះទី១ឈ្មោះ ជជន ម៉ៅ អាយុ១៨ឆ្នាំ ទី២ឈ្មោះ ញឹម សីុណាត អាយុ១៨ឆ្នាំ អ្នកទាំងពីរបួសធ្ងន់និងទី៣ឈ្មោះ កាន ស៊ីណាត អាយុ២១ឆ្នាំ របួសស្រាល អ្នកទាំបីមានទីលំនៅភួមិទួលម្កគ់ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕