កាប់​ដើមឈើ​ខុស​ប​ច្ចែក​ទេស​ដើមឈើ​សង្កត់​ខ្លួនឯង​ស្លាប់​តែ​អ្នកស្រុក​ទីនោះ​មាន​ជំ​ថា​មកពី​មិន​សុំ​ថែរក្សា​តំបន់​នេះ​

0

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​ស្លាប់ អស់​ពេល​ច្រើន​មោ​៉​ង​ទើប​ក្រុមគ្រួសារ​យក​សព​ចេញ​បាន ដោយសា​តែ​បុរស​នេះ​កាប់​ដើមឈើ​ធ្វើ​ចំកា​ខុស​ប​ច្ចែក​ទេស តែ​អ្នកស្រុក​ទីនោះ​ថា​កាប់​ដើមឈើ​មិនបាន​សុំ​ម្ចាស់​ថែរក្សា​តំបន់​នេះ​។ ហេតុការណ៍​នេះ​កើតឡើងimage2​កាលពី​វេលា​មោ​៉​ង​៣​និង​៤៥​នាទី​លក​ងា​ច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ចំនុច​ដីចំកា​ស្ទឹង​ខៀវ ភួ​មិ​ចំកា​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​​មន្ត្រីនគរបាល​ប៉ុ​ស្ត៍​នៅ​ឃុំ​អន្លង​រាបបាន​ប្រាប់ថា​ជនរងគ្រោះ​ស្លាប់​ក្នុង​ឧប្បហេតុ​នេះ​ឈ្មោះ ម៉ៅ កែវ​មន្នី អាយុ​៥២​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភួ​មិ​ឃុំ​កើតហេតុ​ខាងលើ​។​មន្ត្រី​ដដែល​នោះ​បន្តថា មុនពេល​កើតហេតុ​នា​រសៀល​ថ្ងៃ​ខាងលើ​បុរស​នេះ​បាន​ទៅ​កាប់​ដើមឈើ​មួយ​ដើម​ដ៍​ធំ​ដែល​ដុះ​លើដី​ចំកា​របស់គាត់ ពេលដែល​អាកា​ប់​អស់​មួយសន្ទុះ​ធំ​សម្រាប់​កាប់ឆ្កា​ចំកា​ឲ្យ​វាល បុរស​នេះ​ក៍​អា​កាប់​ឈើ​នោះ​ខុស​ប​ច្ចែក​ទេស ដើមឈើ​នោះ​វា​មិន​ដាច់​ដោយសា​ប្រទាញ​ប្រទាញ​វ័ល្ល​ព្រៃ​ជាប់​បន្ត​គ្នា បុរសរងគ្រោះ​នោះ​ក៍បាន​ទៅ​កាត់ផ្ដាច់​ដើម​ជាប់​វ័ល្ល​នោះ​មិនបាន​គិតពី​ដើមឈើ​ខ្លួនឯង​ដែល​អា​កាប់​ដាច់ ទេ​ដួល​ទៅ​ទិស​ខាង​ខ្លួនឯង ក៍​ដើមឈើ​នោះ​ដួល​សង្កត់​ខ្លួន​បុរស​នេះ​ស្លាប់​និង​កន្លែង រហូត​អស់​ច្រើន​មោ​៉​ង​ទើប​ក្រុមគ្រួសារ​យក​សព​នោះ​ចេញពី​ដើមឈើ​ក្នុង​ចំកា​បានមក​ធ្វើបុណ្យ​។​

​នគរបាល​ជំនាញ​ផ្នែក​ប​ច្ចែក​ទេស​វិទ្យាសាស្ត្រ​ស្រុក​បាន​ឲ្យ​ដឹងថា បុរស​នេះ​ពិតជា​បាន​កាប់​ដើមឈើ​ធ្វើ​ចំការ​ខ្លួនឯង​នោះ​ខុស​ប​ច្ចែក​ទេស​ទើប​ដើមឈើ​នេះ​បាក់​សង្កត់​ស្លាប់​បែបនេះ ពិតប្រាកដ​មែន​ក្រោយពេល​ពិនិត្យ​រូ​ច​។ តែបើ​តាម​អ្នក​ភួ​មិ​ឃុំ​អន្លង​រាប​រស់នៅ​តំបន់​ព្រៃភ្នំ​នេះ​ជា​យូ​ឆ្នា​មកហើយ​បាន​បង្ហើប​និយាយ​ប្រាប់ថា ជនរងគ្រោះ​មិនបាន​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ម្ចាស់​ព្រៃ​របស់គេ​ទើប​មាន​ហេតុការណ៍​នេះ ព្រោះ​តំបន់​នេះ​សាក​សិទ្ធិ​ខ្លាំង​ណា​៕