មើម​ក្តួច​និង​មើម​ប្រង់​ជា​រុក្ខ​ជាតិពុល តែ​គេ​អាច​បន្សាប​ជាតិពុល​យកមក​ហូប​បាន​

0

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ចាស់ៗ​ដែលមាន​បទពិសោធន៍​ក្នុង​ជីវិត​រស់នៅ​បានអោយដឹង​ថា​៖
​មើម​ក្តួច និង​មើម​ប្រង់ ជា​មើម​រុក្ខជាតិ​ពុល​អាច​សម្លាប់​ម​នុស្ស​សត្វ​បាន ប៉ុន្តែ​គេ​ក៏​អាច​យក​
​មក​បន្សាប​ជាតិពុល យកមក​ទទួលទាន​និង​ធ្វើជា​បង្អែម​យា់ង​ឆ្ងាញ់​បានដែរ​។11​ ​របៀប​បន្សាប​ជាតិពុល​៖ គេ​ត្រូវយក​មើម​ក្តួច ឬ​មើម​ប្រង់ មក​ចិត​ជា​បន្ទះ​ស្តើងៗ យក​
​ទៅ​ត្រាំ​ទឹកអូរ ឬ​ទឹកស្ទឹង​បើកទឹក​ហូរ​កាន់តែ​ប្រសើរ អោយបាន​៣​ទៅ​៤​ថ្ងៃ ហើយ​លាង​ច្រ បាច់​វា​អោយអស់​ជាតិ​ម្សៅ រួច​យកមក​ហាលថ្ងៃ​អោយ​ស្ងួត​អាច​ទុកដាក់​បានយូរ​។​
​ ​នៅពេល​គេ​ចង់​ហូប គេ​ត្រូវយក​វា​មក​ត្រាំ​ទឹក​ម្តង​ទៀតហើយ​លាង​ច្របាច់​វា​អោយ​
​ស្អាត អាច​យកមក​លាយ​ជាមួយ​អង្ករ​ដាំ​បាន ឬ​បបរ​ហូប​ក៏បាន ឬ​យ​កវាម​កកូរ​ស្ករ​ធ្វើជា​
​បង្អែម​ហូប​ក៏បាន ព្រោះ​វា​មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ម្យ៉ាងដែរ​។​
​ ​មើម​ប្រង់ និង​មើម​ក្តួច មាន​ដុះ​ច្រើម​នៅតាម​ព្រៃភ្នំ​ស្រុកលើ នៅ​ជំនាន់​ប៉ុលពត តំ​
​បន់​អត់​អង្ករ អ្នកស្រុក​បាន​ជីក​មើម​ក្តួច និង​មើម​ប្រង់​នេះ មក​ដាំ​លាយ​បាយ​និង​បបរ​ហូប​
​អ្នក​ដែល​បាន​ឆ្លងកាត់​របប ប៉ុលពត ពិតជា​បានដឹង​អំពី​បញ្ហា​នេះ ៕