អ្នកប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅកាន់​មជ្ឈមណ្ឌល​កែប្រែ

0

ខេត្តសៀមរាប៖ នៅ​ល្ងាច​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៥​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន​ប្រុស​ស្រី ៤​នាក់​ទៅកាន់​មជ្ឈមណ្ឌល​ផ្តាច់​គឿង​ញៀន​នៅ​ស្នងការ​នគរបាល​ខេត្ត​។IMG-20151225-WA0132​ការចុះ​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ក្នុង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៥ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ តាភុល សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដោយ​ការសហការ​ជាមួយ​ការិយាល័យ​នគរបាល​
​ព្រហ្ម​ទ​ណ្ទ​កំ​ម្រិ​ត​ស្រាល និង​កំលាំង​អធិការ​ក្រុង​សៀមរាប ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៤
​នាក់​ក្នុងនោះ​ស្រី​ម្នាក់ ដែល​ពួកគេ​កំពុង​ប្រើប្រាស់ រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ប្រឆាំង​គឿង​
​ញៀន​ដើម្បី​ធ្វើការ​ពិនិត្យ​វាស់​នៃ​សា​ធាតុ​ញៀន​។​
ជន​ប្រើប្រាស់​សា​ធាតុ​ញៀន​ទាំង​៤​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​បញ្ជូន​ទៅកាន់​
​មជ្ឈមណ្ឌល​ផ្តាច់​គឿង​ញៀន​រួមមាន​ទី​១​ឈ្មោះ​យុន​ដា​ទ្បែ​ន​ហ​ភ​ស្រី​ពេជ្រ​ភេទ​ស្រី​កើត​នូវ​ឆ្នាំ​
១៩៩៥​មុខរបរ​នារី​អូ​ខេ សេន ស្នាក់នូវ​បន្ទប់​ជួល ភូមិ​តាភុល សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​
​ទី​២​ឈ្មោះ ប្រាក់​យ៉ុង​ចន្ទ្រា ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩៦ មាន​ទីលំនូវ​ភូមិ​វត្ត​បូ​ព័ សង្កាត់​សាលា​
​កំរើក ក្រុង​សៀមរាប ទី​៣​ឈ្មោះ​ជឹម​សុវណ្ណ​ដេ​ត ភេទ​ប្រុស​កើត​នូវ​ឆ្នាំ​១៩៩៨ មុខរបរ​សិស្ស​
​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ទី​៤​ឈ្មោះ ទូច​សេងហុង ភេទ​ប្រុស​កើត​នូវ​ឆ្នាំ​
១៩៩៨ មាន​ទីលំនូវ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​លោក​វ​រះ​សេនី​យ៏ ទោ អ៊ុំ សា​អាត បាន​បន្តទៀតថា ក្រោយពី​សមត្ថកិច្ច​យើង​បានធ្វើការ​
​សាក់សួរ រួចហើយ សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​ជន​ប្រើប្រាស់​សា​ធាតុ​ញៀន បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ផ្តាច់​គឿង​ញៀន​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​
​នៅ​ល្ងាច​ថ្ងៃទី​២៥​ខែ ធ្នូ ឆ្នាំ​២០១៥ ៕