ស្ទឹងត្រែង ៖បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង និងយប់ងងឹតឡើងទួលផងនោះ បានរេចង្កូតទៅខាងស្តាំដៃគេបុកម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់ទាំងសងខាងម្នាក់ស្រវឹងបានបែកក្បាលរបួសធ្ងន់សង្ស័យគ្មានសង្ឃឹមត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែតរាជាធានីភ្នំពេញទាំងយប់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៥ ត្រង់ចំណុចទួលមួយកន្លែងជិតភោជនីយដ្ឋានសមភាព២ ស្ថិតក្នុងភូមិព្រែក សង្កាត់- ក្រុង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូទៅបុកគេខាងស្តាំដៃ.ឈ្នោះរស់ ស៊ីនេតភេទប្រុស អាយុ៣១ ឆ្នាំមានស្រុកកំណើត ក្នុងភូមិស៊ីធកើត ឃុំស៊ីធ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិព្រែក ខេត្តស្ទឹងត្រែង។ ចំណែកម្នាក់ទៀតដែលគេជិះម៉ូតូមកបុកនោះមានឈ្មោះគឹម កុមា ភេទប្រុសអាយុ១៦ឆ្នាំ(សិស្ស) មានទីលំនៅភូមិថ្មី សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង។បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅល្ងាចថ្ងៃកើតហេតុនោះ ឈ្មោះស៊ីនេតបានផឹកស៊ីរហូតដល់យប់ ហើយក៏បានបើកម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ១១ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1P2769 ចេញពីកន្លែងផឹកស៊ីក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចទួលខ្ពស់ត្រង់ចំណុចកើតហេតុ បានរេចង្កូតទៅស្តាំដៃ គាប់ជួនម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាក់លេខស្ទឹងត្រែង1B0805 ឆ្នាំ២០១៥មកពីមុខក្នុងទិសដៅ បញ្ច្រាសគ្នា ក៏បុកពេញទំហឹងធ្វើឲ្យរងរបួសទាំងសងខាង តែអ្នកបើកក្នុងស្ថានភាពស្រវឹង របួសធ្ងន់ជាងគេស្ទើរតែគ្មានសង្ឃឹម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែតទាំងយប់។
ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី ច្បាប់៕