ខេត្តកំពង់ឆ្នាំង៖ អាវុធអាកា៤៧ស្វាយបត់១ដើម រួមនិងគ្រាប់មួយបង់ ត្រូវបានប្រជាពលរដ្ឋខ្មែរឥស្លាម បង់សំណាញ់បាននៅក្នុងទន្លេ ភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ហើយបានយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ការបង់សំណាញ់បានអាវុធខាងលើនេះបានកើតឡើងនៅម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។ បុរសឈ្មោះម៉ាត់ ស៊ីម អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ គាត់និងកូន ៣នាក់ នៅព្រឹកថ្ងធទី២៧ ខែធ្នូ ឆ្នាំ២០១៥ បាននាំគ្នាទៅបង់សំណាញ់ នៅចំណុចខាងលើដូចធម្មតា ប៉ុន្តែពេលគាត់បង់សំណាញ់ជិតដល់ពេលសម្រាកទៅហើ យ ក៏ស្រាប់តែបានជាប់កាំភ្លើងអាកាស្វាយបត់១ដើម ហើយពេលរសៀលគាត់ត្រឡប់មកវិញ ក៏យកប្រ គល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិតែម្តង ។
លោក រិន រដ្ឋា នាយនគរបាលប៉ុសផ្សារឆ្នាំង បានអោយដឹងថា៖ អាវុធ១ដើមនោះជាអាវុធអាកាស្វាយបត់ មានលេខ៩០៩៩ ផលលិតនៅប្រទេសសូវៀត ដោយនៅមានគុណភាព៧០% មានបង់១និងគ្រាប់១៩គ្រាប់ ។ តាមការសន្និដ្ឋាន អាវុធនេះមានត្រូវបានជនខិលខូចយកទៅទម្លាក់ចោលចូលទន្លេ ប្រ មាណ១ឆ្នាំមុន ព្រោះអាវុធនេះត្រូវបានច្រេសស៊ីពីខាងក្រៅខ្លះទៅហើយ ចំពោះអាវុធនេះលោកនឹងដុសលាង នឹងសុំថ្នាក់លើទុកប្រើប្រាស់នៅក្នុងអង្គភាពរបស់លោក ។ លោកនាយប៉ុស្តិនគរបាលរដ្ឋបានបានអោយដឹងទៀតថា៖ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥គឺមុននេះមួយថ្ងៃ ក៏មានប្រជាពលរដ្ឋខ្មែរឥស្លាម បង់សំណាញ់បានអាវុធធុន អឹម16 មួយដើម និងមានបង់គ្រាប់១និងចំនួន២៧គ្រាប់ផងដែរ នៅចំ ណុច ព្រែកស្ទឹងជ្រៅក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ ហើយក៏បានយកមកប្រគល់អោយប៉ុស្តិនគរបាលរដ្ឋបាលផ្សារឆ្នាំងលោកទុកផងដែរ តែអាវុធអឹម១៦នោះ នៅមានគុណភាពប្រមាណតែ៤០%ប៉ុណ្ណោះ៕