ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទុយោបូមទឹករបស់
ប្រជាកសិករទុកចោលនៅចំការបន្លែខណៈពេលកំពុងលើកទុយោទឹក
ដាក់លើម៉ូតូម្ចាស់ទៅទាន់ចាប់ក្របួចជាប់យកមកប្រគល់ឲ្យប៉ូលិស ។
ស្តីពី:ករណីលួច(ទុយោបូមទឹក)-កើតហេតុ:ថ្ងៃទី២៥-១២-២០១៥ វេលាម៉ោង១៦:៣០នាទី ចំណុចភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ភី ភា ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរមានទីលំ
នៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនល្មើសឈ្មោះ នៅ សុភ័ក្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមាន
ទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត
កណ្ដាល ដកហូតវត្ថុតាងទុយោពណ៌ខ្មៅ ទំហំ៥សង់ទីម៉ែត្រ ប្រវែង
១០០ម៉ែត្រ ម៉ូតូម៉ាកហុងដាឌឺលុច្សចាស់០១គ្រឿង ពាក់ផ្លាកលេខ ថ.
៥៣៦១-ភព១ ។
លោក អ៊ុង៉ ស៊ីឡាក់ នាយប៉ុស្តិរដ្ឋបាលដីឥដ្ឋបានឲ្យដឹងថា នៅវេលា
ម៉ោង១៦និង៣០នាទីថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៥ ជនសង្ស័យ បានចូលទៅ
លួចសារទុយោបូមទឹករបស់ជនរងគ្រោះ ដែលទុកបូមទឹកនៅក្នុងចំការ
ដាំបន្លែចំនួនបីដុំប្រវែង ប្រហែល១០០ម៉ែត្រ ច្រកចូលទៅក្នុងបាវ
ហើយលើកដាក់លើម៉ូតូ តែត្រូវជនរងគ្រោះមកទាន់ក៏បានចាប់ឃាត់ខ្លួន
ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋធ្វើការសួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕