គណៈកម្មការ​ចំរុះ​ខេត្ត​ប្រជុំ​ប្រជាពលរដ្ឋ​ភូមិ​ចុង​កោះ​១៩១​គ្រួសារ​ដោះស្រាយ​ផល​ ​ប៉ះពាល់​ដើម្បី​អភិវឌ្ឍន៍​ថ្នល់​តាម​មាត់ទន្លេ​ផ្សារ​ក្រោម​ជា​តំបន់​ទេសចរណ៍​

0

ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ចំនួន​១៩១​រស់​នៅតាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ សង្កាត់​កំពង់ ក្រុង​កំពង់ឆ្នាំង ដែល​រង​ផលប៉ះពាល់​ក្នុងការ​អភិវឌ្ឍន៍​ផ្លូវថ្នល់​តាម​មាត់ទន្លេ​ផ្សារ​ក្រោម នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​គណៈកម្មការ​ចំរុះ​ខេត្ត​អញ្ជើញ​មក​ប្រជុំពិភាក្សា និង​ច​ចារ​គ្នា​DSC03079ក្នុង​ការសុំ​ប្រាក់​គោ​លន​យោ បាយ​ក្នុង​គម្រោង​ការរុះរើ​លំនៅដ្ឋាន​ពួកគាត់​ទៅ​នៅ​ទីតាំង​ថ្មី​។​
​ ​លោក រ៉េ​ស ទីន សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ផ្សារឆ្នាំង​បាន​រាយការណ៍​នៅក្នុង​អង្គប្រជុំ​អោយដឹងថា​៖ តាម​ការប្រជុំ​រវាង​ប្រជាពលរដ្ឋ​១៩១​គ្រួសារ និង​អាជ្ញាធរ​ភូមិ​និង​សង្កាត់​កន្លងមក ប្រជាពលរដ្ឋ​មាន​សំ ណូ​ម​ពរ​៣​គឺ​៖ ១. សុំ​បង្ហាញ​ទីតាំង​ថ្មី​ដែល​គាត់​ត្រូវ​ទៅ​សាងសង់​លំនៅដ្ឋាន​អោយបាន​ច្បាស់លាស់ ២.​សុំ​​ដោះស្រាយ​ប្រាក់​គោលនយោបាយ​រុះរើ​ផ្ទះ​មាន​៣​ប្រភេទ​គឺ​៖ ប្រភេទ​១​ផ្ទះ​ធំ សុំ​១៥០០​ដុល្លា ២.​ផ្ទះ​មធ្យម​១០០០​ដុល្លា ៣.​ផ្ទះ​តូច​៥០០​ដុល្លា និង​សំណូមពរ​ទី​៣ ស្នើ​សុំអោយ​រៀបចំ​ប្រព​ន្ធ័​ទឹក អគ្គីសនី នៅ​ទីតាំង​
​ថ្មី​ជាមុនសិន ចាំ​អោយ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ទៅ​នៅតាម​ក្រោយ​។​
​ ​ទាក់ទង​និង​សំណូមពរ​ទាំង​៣​ខាងលើនេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​​គណៈកម្មការ​ចំរុះ​ខេត្ត បាន​ថ្លែងអោយដឹងថា​៖ ចំពោះ​សំណូមពរ​ទី​១.​ទីតាំង​ថ្មី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​រស់​នៅមាន​២​ទីតាំង គឺ​តាំងទី​១​មាន​ចម្ងាយ​ពី​១០០​ម៉ែត្រ​ពី​ផ្សារ​ថ្មី​មានតម្លៃ​ខ្ពស់​បន្តិច ឯ​ទី​តាំងទី​២​មាន​ចម្ងាយ​៣០០​ទៅ​៤០០​ម៉ែត្រ​ពី​ផ្សារ​ថ្មី​មានតម្លៃ​ថោក និង​ត្រូវ​បង់​រំ​លោះ​យូរ​ឆ្នាំ​។ សំណូមពរ​ទី​២. ប្រាក់​គោ ល​នយោបាយ​ជួយ​ក្នុងការ​រុះរើ​ផ្ទះ ក្រោយពី​បាន​ច​ចារ​គ្នា​ចំនួន​៣​លើក ក្នុង​អង្គប្រជុំ​មក​អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋ​បាន​ឯកភាពគ្នា​ថា​៖ ទី​១​ផ្ទះ​ធំ​ដោះ​ស្រា យ​ជូន​១៣០០​ដុល្លា ទី​២​ផ្ទះ​មធ្យម​៩០០​ដុល្លា និង​ទី​៣​ផ្ទះ​តូច​៤០០​ដុល្លា​។ សំណូមពរ​ទី​៣. ទីតាំង​ថ្មី​គឺ​អាជ្ញា​ខេត្ត​នឹង​ធានា​រៀប​ប្រព​ន្ធ័​ទឹក​ភ្លើង​ជាស្រេច​ទើប​អោយ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​។ ចំណែក​ផ្លូវ​តាម​មាត់ទន្លេ​ត្រូវ​កសាង​ថ្មី​ដែលមាន​ទទឹង​លើ​១០​ម៉ែត្រ អាចមាន​កំពង់​៤​ទៅ​៥​ម៉ែត្រ​ខ្ពស់​ផុតពី​ទឹកទន្លេ​ឡើង​។​
​ ​ដោយឡែក​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ បានបញ្ជាក់​អោយដឹងទៀតថា​៖ ផែនការ​ផ្លាស់ប្តូរ​ទីតាំង​ផ្ទះ​ប្រ​​ជា​ពលរដ្ឋ​តាម​មាត់ទន្លេ​នេះ គឺ​ត្រូវ​អនុវត្តន៍​រយះពេល​៥​ឆ្នាំ គិតពី​ឆ្នាំ​២០១៥​ដល់​២០១៩ ។ នៅក្នុង​ខែ​១​និង​ខែ​២ ឆ្នាំ​២០១៦​នេះ ខេត្ត​និង​ធ្វើ​ផ្លូវ​បេតុង​ថ្មី​ប្រវែង​៤០០​ម៉ែត្រ ចេញពី​ចុង​ភូមិ​ចុង​កោះ​ទៅ​ផ្លូវជាតិ​លេខ​៥​សង្កាត់​ខ្សា​ម ដើម្បី​យក​យឿ​ត្រី និង​អ្នកលក់​ឈើ ស្លឹក ពីងពុង​ទៅ​ដាក់​នៅ​ចុង​ភូមិ​ចុង​កោះ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៧០​ខ្នង​នៅ​ខាងលិច​ផ្លូវលំ​ក្នុងភូមិ​ចុង​កោះ និង​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​កណ្តាល ១២​ខ្នង ដែលមាន​ផលប៉ះពាល់​ដែរនោះ និង​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​ពេល​
​ក្រោយ​ទៀត​។​
​ ​គណៈកម្មការ​ចំរុះ​ខេត្ត​បាន​អោយដឹងទៀតថា​៖ អាជ្ញាធរខេត្ត​មាន​គំរោង​អោយ​ក្រុមហ៊ុន​វិ​យោ​ទុន​រៀបចំ​ដី​អភិវឌ្ឍន៍​ប្រមាណ​៣០​ហិកតា នៅ​ជិត​ក្រុមហ៊ុន​អាន​កូ ដើម្បី​ធ្វើ​ផ្សារ​ថ្មី​ជាង​១​ពាន់​តូប និង​រៀបចំ​ដី​ប្រមាណ​២០​ហិកតា​លក់​បង់​រំ​លោះ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ខ្មែរឥស្លាម និង​វៀតណាម ជាង​១០០​គ្រួសារ​ផ្លាស់ប្តូរ​ពី​ផ្ទះ​បណ្តែត​ទឹក និង​ផ្ទះ​រស់​នៅតាម​មាត់ទន្លេ មក​រស់​នៅលើ​ទីតាំង​ថ្មី​នេះ ដែល​ផែន​ការរៀប​ចំនេះ​មាន​រយះពេល​៥​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​មាត់ទន្លេ​ផ្សារ​ក្រោម​ជាង​២​គីឡូម៉ែត្រ អោយ​ក្លាយជា​តំបន់​ទេស ចរណ៍ សាំរ​ប់​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​៕DSC03063 DSC03074 DSC03050 DSC03078

​ ​
​ ​