សៀមរាប៖ ក្មេងស្រី៣នាក់បងប្អូនបង្កើត ត្រូវបានបងប្រុសជីដូនមួយរបស់ខ្លួន ចាប់រំលោភម្តងម្នាក់ៗបានសម្រេច ខណៈម្តាយពួកបាងមិននៅផ្ទះ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២ និង៤៥រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥ នៅលើផ្ទះក្មេងរងគ្រោះ ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
លោកអនុសេនីយ៏ត្រីចែម ចំណាន នាយប៉ុស្តិ៍នគរបាលសង្កាត់សៀមរាបបានឲ្យដឹងថា បន្ទាប់ពីកើតហេតុនៅថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍និង កម្លាំងអធិការនគរបាលក្រុង បានចាប់ឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីម្តាយមីងក្មេងរងគ្រោះប្តឹងមកសមត្ថកិច្ច។ លោកបន្តថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កាន ដូង ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិភ្នំក្រោម សង្កាត់សៀមរាប។ ចំណែកក្មេងស្រីរងគ្រោះទាំង៣នាក់បងប្អូនទី១ឈ្មោះ ប.ច អាយុ ១៥ឆ្នាំ ទី២ឈ្មោះ ប.ដ អាយុ ១១ឆ្នាំ និងទី៣ឈ្មោះ ប.ដ អាយុ១០ឆ្នាំ។
លោកនាយប៉ុស្តិ៏បានឲ្យដឹងទៀតថា ជនសង្ស័យបានសារភាពថា យប់កើតហេតុ ដោយសារឪពុកម្តាយជនរងគ្រោះបានចេញទៅដកដំឡូងនៅទល់ដែនបាត់ ខ្លួនក៏បានឡើងទៅដេកលេងជាមួយប្អូនជីដូនមួយទាំង៣នាក់ ហើយក៏ស្រាប់តែរូបគេមានអារម្មណ៏ចង់រួមភេទ ក៏ធ្វើសកម្មភាពរំលោភលើប្អូនជីដូនមួយរបស់ខ្លួនឯងម្នាក់ម្តងៗ ។ ក្រោយពេលបានសម្រេចហើយ ក៏បានសន្យាឲ្យលុយប្រាំពាន់រៀលដើម្បីកុំប្រាប់អ្នកជិតខាង។
លោកនាយប៉ុស្តិ៍បន្តថា យោងតាមចម្លើយសារភាព ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីបញ្ជូនទៅការិយាល័យជំនាញ និងបញ្ជូនបន្តទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាចថ្ងៃទី២៩ខែធ្នូ ៕
វេហាស៍