ខេត្តកំពង់ធំ ៖ ហេតុការលោកយាយអាយុ 75 ឆ្នាំ ត្រូវឃាតករកាប់ស្លាប់នៅលោកយាយ បួន មីន រស់នៅភូមិ ពន្លាជ័យឃុំ បន្ទាយស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ
ត្រូវបានចៅប្រទះឃើញថាដេកស្លាប់នៅនឹងកន្លែងនាព្រឹក ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2015។ការសម្លាប់លោកយាយត្រូវឃាតករធ្វើនៅចន្លោះវេលាប្រមាណម៉ោង០១យប់ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ 2015ឈានចូលព្រឹក ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2015ម្សិលមិញនេះ។
សពរបស់លោកយាយត្រូវបានសមត្ថកិច្ចពិនិត្យឃើញថា មានស្នាមដាច់រយះនៅហ្នឹងកខាងឆ្វេង និងស្មាខាងឆ្វេង ។
សមត្ថកិច្ចបានសន្និដ្ឋានជាជំហ៊ានដំបូងថា ការសម្លាប់នេះ អាចជាគំនុំ ដែលឃាតករ អាច
អនុវត្តឃាតកម្មបានយ៉ាងងាយ ព្រោះលោកយាយសម្រាកនៅក្រោមផ្ទះនៅពេលយប់ៗដោយឡែកឃាតករសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ បច្ចុប្បន្នសពរបស់លោកយាយសមត្ថកិច្ចប្រគល់ឲ្យសាច់ញាត្តិធ្វើបុណ្យតាមប្រព្រៃណី៕
ខេមរា