​រថយន្ត​រេ​ង​រ៉ូ​វើ​ស៊េរី​២០១៤ បត់​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ បើក​បុក​បណ្ដាលអោយ​រងរបួស​យ៉ាងដំណំ​

0

​ភ្នំពេញ ៖ រថយន្ត​រេ​ង​រ៉ូ​វើ​ស៊េរី​២០១៤​មួយគ្រឿង​ជិះ​ដោយ​កូន​អ្នកធំ​ម្នាក់ រួមជាមួយ​អង្គរក្ស បាន​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ​ស្រប​ជាមួយ​ម៉ូតូ​ហុងដា​ណៃ​ហ​ត ដែល​ជិះ​ដោយ​អង្គរក្ស​២​នាក់ ក៏ត្រូវ​បាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ទៅបុក​ម៉ូតូ​ហុងដា​ណៃ​ហ​ត​ក៏​បោក​ផ្ទប់​និង​ជំ​ហៀ​ង​ខាងស្ដាំ​រថយន្ត​រ៉េ​ង​រ៉ូ​វើ

បណ្ដាលអោយ​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៤ ត្រង់ចំណុច​ច្រកចូល​បុរី​អែ​ត​វ៉ូត តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ ឃើញ​រថយន្ត​រ៉េ​

ង​រ៉ូ​វើ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ 2AC-2222 បានធ្វើ​ដំណើរ​ដោយ​នារី​ម្នាក់​ជា​កូន​អ្នកធំ រួម​ដំណើរ​ជាមួយ​អង្គរក្ស តាម​បណ្ដោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ខាងលើនេះ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ណៃ​ហ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1AK-1147 ជិះ​ដោយ​បុរស​

២​នាក់​ជា​អង្គរក្ស​បត់​ស្របគ្នា​ជាមួយ​រថយន្ត ហើយ​ខណៈនោះ​ក៏​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-0557 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​ម៉ូតូ​ណៃ​ហ​ត​ដែល​កំពុង​បត់​ឆ្លង​បោក​ផ្ទប់​ចំ​រថយន្ត​ដែល​កំពុង​បត់​ស្របគ្នា​នោះ​បណ្ដាលអោយ​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ហើយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​មិនមាន​អ្នករងរបួស​

ធ្ងន់ធ្ងរ​នោះទេ​គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ​។​ ​បន្ទាប់ពី​កើតហេតុ​ក្រុម​អ្នកយកព័ត៌មាន​បាន​ចុះទៅ​ផ្ដិត​យក​រូបភាព ក៏ត្រូវ​ក្រុម​អង្គរក្ស​របស់​កូន​អ្នកធំ​នោះ​រារាំង​ថែមទាំង​ចង់​បោក​កាមេរ៉ា​អ្នកសារព័ត៌មាន​ថែម​ទៀតផង ដោយ​កូនស្រី​អ្នកធំ​នោះ​សំអាងថា​ខ្លួន​មានអំណាច​ស្គាល់​ថ្នាក់ដឹកនាំ​ធំៗ​ក្នុង​អង្គភាព​សារព័ត៌មាន​និង​មិន​ចង់អោយ​ចុះផ្សាយ​ពី​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​នោះទេ​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ចរាចរ​អធិការដ្ឋាន​ខ​ណ្ឌ​សែន​សុខ​ចុះ​ធ្វើការ​វាស់វែង​ចំពោះ​គ្រោះថ្នាក់​ចរាចរ​នេះ​និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕​01 photo1 02