សមត្ថកិច្ច​ប៉​លិ​ស ចុះបង្ក្រាប​ល្បែង​សុ​ី​សង​ខុសច្បាប់ ឃាត់ខ្លួន​មនុស្ស​៦​នាក់ ម៉ូតូ​១៣​គ្រឿង​និង​រថយន្ត​១​គ្រឿង​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ស្រុក​អន្លង់វែង សល​ការ​ជាមួយ​នគរបាល​ខេត្ត បាន​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ ស៊ីមIMG_0149 វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​ឲ្យ​ដឹងថា ការដែល​ឈានទៅ​ចាប់​បង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់​នោះ ដោយមាន​ការចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ហើយ​លទ្ធផល បង្ក្រាប​ឃាត់​បាន រួមមាន​មនុស្ស​៦​នាក់ មេអាប៉ោង​ចំនួន​៦​គ្រាប់ ចាន​អាប៉ោង​១ កម្រាល​(​ហាន់​តោ​)​ចំនួន​១ ប្រាក់រៀល​ចំនួន​២០០.០០០​រៀល ទូរ​សព្ទ័​ដៃ​ចំនួន​៦​គ្រឿង ម៉ូតូ​១៣​គ្រឿង រថយន្ត​១​គ្រឿង​។​លោក​វរសេនីយ៍ទោ ស៊ីម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​បន្ត​ឲ្យ​ដឹង​ទៀតថា អ្នកញៀន​ល្បែង​ទាំង​៦​នាក់ ១​ឈ្មោះ​ពៅ ឧ​ត្ត​ម ហៅ​ផល ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ២​ឈ្មោះ​ធុច សារិត ហៅ ធី ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ឡាក់​១២ ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង ៣​ឈ្មោះ​ហាក់ ប៊ុន ណា ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ៤​ឈ្មោះ​ឈន់ សាវុធ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ពពេល​សែន​ជ័យ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ៥​ឈ្មោះ​ឌុ​ក ដា​រ៉ា ហៅ សឺ​ង ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ៦​ឈ្មោះ​សាវ សូ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កណ្តោល​ចាស់ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​លោក​វរសេនីយ៍ទោ​ស៊ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_0152 IMG_0151