ឈ្មួញ​សំរុក​ដឹកឈើ​នាងនួន​ទៅ​លក់​អោយ​ជនជាតិ​ទ្បា​វ​នៅ​ច្រក​ ​ទ្វារ​កំពង់​ស្រ​ទ្បៅ​តាម​ការ​កម្មង់​ទិញ​ប្រមាណ​១០០​ម៉ែត្រគូប​

0

​ព្រះវិហារ​៖​បែកធ្លាយ​ព័ត៌មាន​អោយដឹងថា​ឈ្មួញ​ទ្បា​វ​នៅ​ស្រុក​មឿង​ខូង​ខេត្ត​ចំប៉ា​សាក់​ជាប់​ស្រុក​ឆែប​ខេត្តព្រះវិហារ​ដែលមាន​ព្រំ​ដែនទឹក​ជាប់​គ្នា​ត្រង់​ច្រកទ្វារ​ទន្លេ​ល្ពៅ​កំពង់​ស្រ​ទ្បៅ​ត្រូវ​ការទិញ​ឈើ​ប្រណឹត​បេង​ធ្នង់​នាងនួន​ចំនួន​១០០​ម៉ែត្រគូប​ដែល​ឈើ​ប្រណឹត​ទាំងនោះ​មានPIC_0497​ប្រភព​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​។​
​សេចក្ដីរាយការណ៍​បានអោយដឹងថា​មាន​ក្រុម​សមត្ថកិច្ច​មួយ​ក្តាប់​តូច​ជា​ឈ្មួញ​ឈើ​ខិលខូច​នៅ​ខេត្តព្រះវិហារ​បាន​សំរុក​ដឹកឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​ចេញពី​ស្រុក​ជាំ​ក្សាន្ត​ទាំងយប់​ទាំង​ថ្ងៃ​ឆ្ពោះទៅកាន់​ព្រំដែន​ទ្បា​វ​តាមផ្លូវ​ជាតិ​លេខ​៩​អស់​រយះពេល​ជាង​២​ខែ​មកហើយ​រីឯ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មិន​បង្ក្រាប​។​ឆ្មាំ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បានអោយដឹងថា​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​២​ទៅ​៣​គ្រឿង​ដឹកឈើ​ប្រណីត​ពេញៗ​ណែន​ជា​ញឹកញាប់​ទៅកាន់​ព្រំដែន​ទ្បា​វ​កាង​ផ្តាច់មុខ​ដោយ​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​និង​លេខ​៩​។​
​ប្រភពព័ត៌មាន​បន្តថា​រថយន្ត​ល្មើស​ដឹកឈើ​ប្រណីត​ទាំងនោះ​ឆ្លងកាត់​ពីមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​សរុប​ប្រមាណ​៥០០​ដង​ហើយ​ប៉ុន្តែ​មិនដែល​ឃើញ​លោក​ជ័យ​រ៉េត​និង​លោក​គឹម​ជេ​ត​ថា​វី​ចាប់​បង្ក្រាប​ទប់ស្កាត់បាន​១​ដង​ណា​ទ្បើ​យ​គឺ​សង្ស័យ​មានការ​ឃុបឃិត​និង​ត្រូវរ៉ូវ​គ្នា​។​រីឯ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់ទៀត​ឈ្មោះ​គិត​រស់នៅ​ទីរួមស្រុក​គូលែន​ដឹកឈើ​ប្រណីត​ឈើ​លេខ​១​និង​សន្លឹក​ទ្វារ​កែច្នៃ​ចេញពី​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​យកទៅលក់​នៅ​ខេត្តសៀមរាប​រាល់​យប់​ក៍​សមត្ថកិច្ច​មិន​បង្ក្រាប​អ្វី​ទាំងអស់​។​
​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​២០១៥​ថា​គាត់​មិនបាន​ដឹង​ពី​ឈ្មួញ​ដឹកឈើ​នាងនួន​កាត់​តាម​ដែន​សមត្ថកិច្ច​របស់គាត់​ឆ្ពោះទៅកាន់​ស្រុក​ឆែប​ដើម្បី​លក់​អោយ​ឈ្មួញ​ទ្បា​វ​ជាប់​ព្រំដែន​នោះទេ​។​ដោយ​ទ្បែ​ក​នៅពេល​ថ្មីៗ​នេះ​គាត់​ចាប់បាន​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​ដឹកឈើ​លេខ​១​ដើម្បី​បង់ប្រាក់​ផាកពិន័យ​ហើយ​រថយន្ត​ល្មើស​កំពុង​រក្សាទុក​នៅ​ទ្បើ​យ​។​លោក​ជ័យ​រ៉េត​និយាយថា​ម្ចាស់​វត្ថុតាង​ឈើ​នោះ​ជា​ទាហាន​។​
​ក្រៅពី​ឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​សំរុក​ដឹក​យកទៅលក់​អោយ​ឈ្មួញ​ទ្បា​វ​គឺមាន​ឈើ​គ្រញូង​ក៍​ឈ្មួញ​ដុះ​ស្លែ​នៅ​ខេត្តព្រះវិហារ​និង​មកពី​ខេត្តកំពង់ធំ​សំរុក​ដឹក​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​និង​ខេត្តស្ទឹងត្រែង​ជា​រៀងរាល់​យប់​ថែមទៀត​ហើយ​តាម​ពាក្យ​ចចាមអារ៉ាម​អោយដឹងថា​ឈ្មួញ​ត្រូវ​ការប្រមូលទិញ​អោយបាន​ឈើ​គ្រញូង​ប្រមាណ​២០០​ម៉ែត្រគូប​ដែលមាន​ប្រភព​ចេញពី​ព្រំដែន​ប្រាសាទព្រះវិហារ​តាមរយះ​ក្រុម​ឈ្មួញ​វៀតណាម​ប្រចាំខេត្ត​ត្បូងឃ្មុំ​។​
​ដោយ​ទ្បែ​ក​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​បានអោយដឹង​នៅថ្ងៃនេះ​ថា​ឈ្មោះ​ដា​ណេ​អតីត​ឈ្មួញ​ឈើ​ម្នាក់​នៅ​ខេត្តព្រះវិហារ​ដែល​បាន​ជាប់ឃុំ​ពន្ធនាគារ​នៅ​ខេត្តកំពង់ធំ​កន្លងមក​ឥ​ទ្បូ​វ​បានចេញ​វិញ​ហើយៗ​គាត់​នៅតែ​ប្រកបមុខរបរ​ដឹកឈើ​ដដែល​។​លោក​ដា​ណេ​ឆ្លើយ​ប្រាប់ថា​គាត់​ដឹកឈើ​បន្តិចបន្តួច​ប៉ុណ្ណោះ​តាម​រថយន្ត​ស្តា​រិច​ពណ៌​ស​៕K1 PIC_0497