ពលរដ្ឋ​ម្នាក់​ត្រុ​វ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ ក្រោយពី​ជាប់គុក​អស់​រយះពេល​២​ខែ នៅ​ខេត្ត​ស៊ី​សា កេ​ត​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖​យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់គុក​នៅ​ខេត្ត​ស៊ីសាកេត​អស់​រយះពេល​២​ខែ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​រូបគេ​មក​ស្រុកកំណើត​វិញ​ហើយ តាម​ច្រក​ជាំ សា​ង៉ាំ ស្រុក​អន្លង់វែងIMG_0158 ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​ពលរដ្ឋ​ដែល​ថៃ​ចាប់​បញ្ជូនមក​មានឈ្មោះ គង់ សៀវ​ប៉ាវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ខ​ណះ​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ភូមិ​អូរ​ស្វាយ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​.​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ជាំ​សា​ង៉ាំ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​រូបនេះ​ត្រូវ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ ។​ក្រោយមក​ពលរដ្ឋ រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​អស់​រយះពេល​២​ខែ នៅក្នុង​ពន្ធនាគារ​ខេត្ត​ស៊ីសាកេត ដល់​ថ្ងៃ​រួច​ទោស ទើប​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​៕IMG_0158