ខេត្តពោធិ៍សាត់៖ ក្រុមចោរកម្មប្រដាក់បក្សពួកគ្នាដើរលូចក្របីអ្នកស្រុករូចដឹកឡើងឡានបើកយកទៅលក់បាត់នៅតំបន់ឆ្ងាយៗ ត្រូវបានសមត្ថកិច្ចទទួលព័ត៍មានពីពលរដ្ឋចាប់នៅនិងកន្លែងដឹកក្របីឡើងឡានជាមួយវត្ថតាងទាំងអស់តែម្ដង ដោយចំណោមគ្នាបីនាក់មានម្នាក់រត់រូច។ ហេតុការណ៍នេះបានកើតឡើងកាលពីមោ៉ង៣និង៣០នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំនុចអណ្ដូងតាហែន ភួមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក អែម រុន អធិកានគរបាលស្រុកក្រគរបានឲ្យដឹងថា ប្រជាពលរដ្ឋនៅភួមិកំរ៉ែងបានឃើញមនុស្សប្រុសចំនួនបីនាក់សុទ្ធសឹងជមនុស្សចម្លែកដែលមិនដែលឃើញរស់នៅក្នុងភួមិរបស់គាត់ឡើយ ស្រាបឃើញមានដឹកក្របីឈ្មោលមកពីណាទេ មកឡើងរថយន្តហុកឡកូរ៉េព័ណ៍ខៀវ ធុនតូចមួយគ្រឿង របស់បក្សពួកគេបើកមកចតរូចជាស្រេច ភ្លាមនោះក៍មានកាសង្ស័យរាយកាជូនសមត្ថកិច្ចតែម្ដង។ លោកអធិកាបន្តថាភ្លាមៗនោះលោកក៍ឲ្យនគរបាលប៉ុស្ត៍ស្វាយស ទៅសួនាំលិខិតស្នាមលក់ទិញក្របីគោមានច្បាប់ឲ្យបានត្រឹមត្រូវ ក៍អត់មានក៍លោកបញ្ជារឲ្យឃាត់ខ្លួនទាំងអស់យកមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដោយបក្សពួកម្នាក់ទៀតគេចខ្លួនបាត់។
លោក អែម រុន បន្តថានៅពេលឃាត់ខ្លួនបានភ្លាមម្ចាស់ក្របីឈ្មោះ គូ ខឿង ភេទស្រីនៅភួមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាម្ចាស់ក្របដែលបាត់ក៍ទទួលដំនេះភ្លាមមកមើលឃើញពិតជាក្របីរបស់គាត់មែន សមត្ថកិច្ចក៍បានប្រគល់ឲ្យទៅវិញដោយមានអាជ្ញាធរអះអាងត្រឹមត្រូវ។លោកអធិកា អែម រុន ឲ្យដឹងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះថាជនសង្ស័យទាំងពីជាមួយនិងរថយន្ធុនតូចតវត្ថុតាងមួយគ្រឿង ហុកឡព័ណ៍ខៀវចាស់ស្លាក់លេខ ភ្នំពេញ2N-10-83 យកមកកាន់អធិកានគរបាលដោយជនសង្ស័យនេះទី១ឈ្មោះ មា៉ន់ កៃ អាយុ៣១ឆ្នាំ ភេទប្រុសរស់នៅភួមិត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនជាតិខ្មែរអិស្លាមជាម្ចាស់រថយន្តដែលបក្សពួកគេលូចបានហើយគេយករថយន្តដឹកគោក្របីនោះដាក់លើរថយន្តដឹកយកទៅលក់បន្ត។ ទី២ឈ្មោះ ស៊ុន ភាព អាយុ២៨ឆ្នាំភេទប្រុសរស់នៅភួមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បក្សពួកគេដើរតួជាអ្នកព្រូរថយន្ត។លោកអធិការប្រាប់បន្ថែមឲ្យដឹងទៀតថានៅរសៀលថ្ងៃ៣១ខែធ្នូនេះកម្លាំងនគរបាលជាមួយប្រជាពលរដ្ឋនៅឃុំស្វាស ក្បែទីតាំងចាប់ជនសង្ស័យនោះបានឲ្យដឹងថា ពួកគេបានរកឃើញក្របីបួនក្បាលទៀតដែលក្រុមចោនោះលូចចង់លាក់ទុកក្នុងព្រៃ ហើយជនសង្ស័យនេះកំពុងរៀបចំសំណុំរឿងទៅតុលសកាផងដែរឯម្នាក់រត់រូចនោះកំពុងស្រាវជ្រៀវចាប់ខ្លួន៕